លោក Blinken នឹងធ្វើដំណើរទៅអ៊ីស្រាអែលនៅចុងសប្តាហ៍នេះ ដើម្បីដាក់សម្ពាធលើបទឈប់បាញ់ នៅហ្កាហ្សា

2024/08/17 07:05:20 pm        144

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រ ទី១៦ សីហា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល នៅចុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈសហរដ្ឋអាមេរិក ព្យាយាមផ្សារភ្ជាប់ភាពចន្លោះប្រហោង ក្នុងកិច្ចចរចានៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា លោក Blinken នឹងចាកចេញទៅអ៊ីស្រាអែល នៅថ្ងៃសៅរ៍នេះ ហើយស្វែងរក ការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង និងអ្នកជាប់ឃុំឃាំង តាមរយៈការផ្សារភ្ជាប់សំណើ ដែលបានបង្ហាញដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Doha ។

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រ បាននិយាយថា «យើងកាន់តែខិតជិតជាងអ្វីដែលយើងធ្លាប់ទទួលបាន» ចំពោះបទឈប់បាញ់នៅក្នុងសង្រ្គាមតំបន់ហ្កាហ្សា រយៈពេល១០ខែ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃ នៅក្នុងរដ្ឋធានី Doha ប្រទេសកាតា។

លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា លោក Biden បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីប្រទេសអេហ្ស៊ីប Abdel Fattah al-Sisi និងមេដឹកនាំកាតា លោក Sheikh Tamim bin Hamad Al-Thani ដើម្បីពិភាក្សាអំពី វឌ្ឍនភាពដ៏សំខាន់នៅក្នុងកិច្ចពិភាក្សា។ លោក Biden និងមេដឹកនាំអារ៉ាប់សំខាន់ទាំងពីរ បានជំរុញជាសាធារណៈដល់ក្រុមហាម៉ាស និងអ៊ីស្រាអែល ឱ្យចូលរួមកិច្ចចរចានេះ។

កាលពីពេលមុន សេតវិមានបាននិយាយថា អ្នកការទូតនឹងបន្តធ្វើការលើព័ត៌មានលម្អិត ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងនៅសប្តាហ៍ក្រោយ នៅក្នុងទីក្រុងគែរ។ 

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា «សំណើនេះ នឹងទទួលបានបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ធានាបានការដោះលែងចំណាប់ខ្មាំងទាំងអស់ ធានាបានថាជំនួយមនុស្សធម៌ត្រូវបានចែកចាយនៅទូទាំងតំបន់ហ្កាហ្សា និងបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាពក្នុងតំបន់ដ៏ទូលំទូលាយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm