ចំហេះព្រៃ បំផ្លាញលំនៅឋាន និងអាជីវកម្ម នៅភាគខាងលិចប្រទេសទួរគី

2024/08/17 07:15:42 pm        40

ចំហេះព្រៃនៅខេត្តឆ្នេរសមុទ្រ Izmir ភាគខាងលិចប្រទេសទួរគី ដែលមានខ្យល់បក់ខ្លាំង បានធ្វើឱ្យលំនៅឋាន និងអាជីវកម្មជាច្រើនកន្លែង ត្រូវបានឆេះបំផ្លាញ ហើយបានបង្ខំឱ្យមនុស្សមួយចំនួន ត្រូវជម្លៀសខ្លួនចេញ។ 

រថយន្តគិលានសង្គ្រោះ អាចត្រូវបានគេឃើញទៅដល់តំបន់លំនៅឋាន កាលពីថ្ងៃសុក្រ ទី១៦ សីហា ខណៈអគ្គិភ័យបានឆាបឆេះរាលដាលខ្លាំង។

អគ្គិភ័យនៅខេត្ត Izmir បានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា នៅក្នុងស្រុក Karsiyaka ដោយមិនទាន់ដឹងមូលហេតុ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ បានធ្វើការរួចហើយដើម្បីទប់ស្កាត់អគ្គិភ័យចំនួនបីកន្លែងដាច់ដោយឡែកពីគ្នា នៅភាគពាយព្យប្រទេសទួរគី។

ក្រុមអ្នកពន្លត់អគ្គិភ័យ ក៏បានព្យាយាមទប់ស្កាត់ចំហេះព្រៃផ្សេងទៀត នៅភាគខាងជើងផងដែរ។

អភិបាលខេត្ត Izmir លោក Suleyman Elban បាននិយាយថា អគ្គិភ័យនៅក្រុង Karsiyaka បានបន្តនៅតំបន់ចន្លោះពី ៤ ទៅ ៥ តំបន់ផ្សេងគ្នា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អគ្គិភ័យ ដោយប្រើប្រាស់យន្តហោះ ឧទ្ធម្ភាគចក្រ និងរថយន្តពន្លត់អគ្គិភ័យផ្សេងទៀតក៏ដោយ ហើយប្រជាជននៅក្នុងភូមិមួយ ត្រូវបានជម្លៀសចេញ។

តំបន់ឆ្នេរនៃប្រទេសទួរគី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានបំផ្លាញដោយចំហេះព្រៃ ខណៈរដូវក្តៅកាន់តែក្តៅឡើង និងស្ងួតជាងមុន ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ទាក់ទងទៅនឹងបម្រែបម្រួលអាកាសធាតុ។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm