ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆំងបទល្មើសគ្រឿងញៀន បានដឹកនាំប្រជុំជួរក្រុមប្រចាំបញ្ជាទី៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសភាពការណ៍ថ្មីៗដល់មន្ត្រីក្រោមឱវាទ និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំទទួលបទបញ្ជារបស់អគ្គស្នងដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានកំពុងចាប់ផ្តើមអនុវត្តការដាក់គោលដៅត្រួតពិនិត្យ នៅតាមតម្រាយផ្លូវជាតិដែលតភ្ជាប់ចូលមករាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ បង្ការទប់ស្កាត់ និងបង្ក្រាបចំពោះសកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចកំណត់បានថា ជាមុខសញ្ញាក្នុងការត្រៀមខ្លួនធ្វើកុបកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ននេះ ៕ អត្ថបទ៖ កុម្ភះ







