សរហដ្ឋអាមេរិកជួបក្រុមប្រឆាំងមីយ៉ាន់ម៉ា ហើយសន្យាគាំទ្របន្ថែមទៀត

2024/08/17 08:34:18 pm        203

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិកបានជួបតាមរយៈអនឡាញជាមួយសមាជិកនៃចលនាប្រឆាំងរបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ (ទី១៦ ខែសីហា) ហើយបានសន្យាថា នឹងគាំទ្របន្ថែមទៀតដោយផ្ទាល់ ដើម្បីជួយដល់ដំណើរការផ្លាស់ប្តូទៅជារដ្ឋាភិបាលស៊ីវិល និងយល់ស្របលើតម្រូវការ ដើម្បីបន្តដាក់សម្ពាធលើរបបយោធា។

គួរបញ្ជាក់ថា ព័ត៌មាននៃកិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីគូប្រជែងក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន គឺប្រទេសចិន បានជំរុញឲ្យបណ្ដាប្រទេសជិតខាងជួយដល់សហភាពមីយ៉ាន់ម៉ាដែលហែកហួរដោយសង្គ្រាមពន្លឿនដំណើរការសន្តិភាព និងការផ្សះផ្សារបស់ខ្លួន នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ ជួបជាមួយសមភាគីឡាវ មីយ៉ាន់ម៉ា និងថៃ។

សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែសីហា មានពាក់ព័ន្ធនឹងទីប្រឹក្សាក្រសួងការបរទេសលោក Tom Sullivan និងជំនួយការអ្នកគ្រប់គ្រងទីភ្នាក់ងារ USAID លោក Michael Schiffer ជាមួយសមាជិកឈានមុខគេនៃរដ្ឋាភិបាលរួបរួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ក្រុមប្រឹក្សាប្រឹក្សាឯកភាពជាតិ និងក្រុមតស៊ូសំខាន់ៗ សហភាពជាតិ Karen គណបក្សជាតិជឿនលឿន Karen ហើយនិងរណសិរ្សជាតិ Chin។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែសីហា បានរាយការណ៍ថា ប្រទេសចិនបានសន្យាថា នឹងជួយគាំទ្រផ្នែកបច្ចេកទេស ដើម្បីធ្វើជំរឿន បន្ទាប់មកជួយដល់ការបោះឆ្នោត ដែលជាសញ្ញាបង្ហាញពីការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះរបបយោធាដែលកំពុងជួបការលំបាកដោយការបះបោរប្រដាប់អាវុធ និងការបាត់បង់ដែនដីជាបន្តបន្ទាប់។

សហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំ២០២១ មកម៉្លេះ នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត តាមរយៈរដ្ឋប្រហារ ដោយបានបញ្ចប់ភ្លាមៗនូវជំហានមិនទាន់ប្រាកដប្រជារបស់ប្រទេសក្រីក្រមួយនេះ ក្នុងការបោះឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm