ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំងស្រុកមេមត់ ក្រោមប្រធានបទ "បណ្តុះផ្នត់គំនិត ពន្លកបៃតង"

2024/08/17 11:51:17 pm        919

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានចូលរួមជាអធិបតី ក្នុង "ពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ" ក្រោមប្រធានបទ "បណ្តុះផ្នត់គំនិត ពន្លកបៃតង" ។

ប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តក្ងោក ភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាស្រុក ថ្នាកដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ កងកម្លាំងស្រុកទាំងបីប្រភេទ ប្រជាពលរដ្ឋឃុំគគីរ អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស យុវជនមូលដ្ឋាន សរុបចំនួនជាង ៤០០នាក់។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ និងជាពិសេស ការចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាន​ក្នុង​កម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត បានដឹកនាំដាំកូនឈើ ពីរប្រភេទ គឺដើមធ្នុង និងបេង ចំនួន ១០០០ដើម ដោយ ៣០០ដើម ដាំនៅទីតាំងប្រារព្វពិធីក្នុងបរិវេណវត្តក្ងោក ដោយខាងវត្តជាអ្នក​ថែទាំក្រោយពេលដាំរួច និង៧០០ដើមទៀត បានចែកចាយឲ្យយកទៅដាំតាមផ្ទះប្រជាពលរដ្ឋ ក្នុងឃុំក្ងោក ស្រុកមេមត់ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចេះស្រលាញ់ដើមឈើ ចូលរួមដាំដើមឈើតាមគេហដ្ឋានឲ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបី​សំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះ​និងធនធាន​ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជា​ឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងពន្យល់ពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះ និងបានលើកឡើងអំពី​បញ្ហាបំផុសឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មខុសច្បាប់ដោយជនអគតិមួយចំនួន ក្នុងគោល​បំណង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាស់ ដែលចលនានេះមិនអាចកើតឡើងទៅរួចទេ ដោយសារប្រជាពលរដ្ឋភាគច្រើនយល់ដឹងច្បាស់អំពីពីសារប្រយោជន៍ នៃកិច្ច​សហប្រតិបត្តិការ​នេះ។ មុនពេលកិច្ចសហប្រតិបត្តិកាណ៍ CLV-DTA ខេត្តទាំងបួនក្នុងតំបន់នេះ​ពោរពេញ​ដោយគ្រាប់មិនមិនទាន់ផ្ទុះ ប្រជាពលរដ្ឋមិនអាចទទួលកម្មសិទ្ធិដីធ្លី មិនអាចតាំងទីលំនៅ គ្មានផ្លូវទឹកភ្លើង គ្មានសាលារៀន គ្មានវិនិយោគទុនក្នុងការអភិវឌ្ឍន៍តំបន់ និងពិបាកក្នុងការធ្វើដំណើរ។

បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍នេះកើតឡើង តំបន់នេះបានទទួលការអភិវឌ្ឍ​ប្រែក្លាយ​មុខមាត់យ៉ាងខ្លាំង ដោយមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធពេញតំបន់ តំបន់ចំការមីនក្លាយជា​តំបន់ពាណិជ្ជកម្ម ការតាំងទីលំនៅចាបផ្តើមរីកដុះដាលឡើង មានផ្លូវធ្វើដំណើរ ដឹក​ជញ្ជូនទំនិញ មានទឹកមាន​ភ្លើងអគ្គីសនី និងលុបបំបាត់ជម្លោះព្រំប្រទល់ និងការប្រឈមមុខដាក់គ្នា​ដោយប្រដាប់​អាវុធនៅតាមព្រំដែន។ ២៥ឆ្នាំក្រោយកិច្ចសហប្រតិបត្តកាណ៍ CLV-DTA ចាប់ផ្តើម តំបន់នេះ​ពោរពេញដោយសុខសន្តិភាព សុវត្ថិភាព ​និងអភិវឌ្ឍន៍​ ហើយប្រជាពលរដ្ឋគ្រប់រូបទទួល​បាន​ផលប្រយោជន៍ដោយផ្ទាល់​ និងប្រយោល ផងដែរ៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm