មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកប្រារព្ធទិវាសល្យសាស្ត្រសម្ពព និងរោគស្ត្រីលើកទី២ ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំព្យាបាលនិងសង្គ្រោះដោយផ្តោតលើប្រជាពលរដ្ឋ

2024/08/17 11:54:59 pm        166

មន្ត្រីថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល លោកគ្រូ ពេទ្យអ្នកគ្រូពេទ្យមកពីមន្ទីរពេទ្យទូទាំងរាជធានីខេត្តរួមទាំងនិស្សិតពេទ្យប្រមាណ 200 នាក់បានជួបជុំគ្នាប្រារព្វទិវាសល្យសាស្ត្រសម្ពព និងរោគស្ត្រីលើកទី ២ក្រោមប្រធានបទ ពង្រឹងគុណភាពក្នុងការថែទាំព្យាបាល និងសង្គ្រោះដោយផ្តោតលើប្រជា ពលរដ្ឋ។ទិវានេះមានការចូលរួមដោយផ្ទាល់និងតាមប្រពន្ធ័ហ្សូម (zoom)នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងរាជធានីភ្នំពេញ ។

   លោកស្រីវេជ្ជបណ្ឌិត គឹម រត្ន័នា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានថ្លែងថា ឆ្នាំនេះ ជាឆ្នាំទី២ ហើយដែលមជ្ឈមណ្ឌលជាតិបានរៀបចំទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី ក្នុងគោលបំណងៈ (១) ចែករំលែកនូវបទពិសោធ ក្នុងការថែទាំព្យាបាល និងសង្គ្រោះមាតា និងទារកដើម្បីកាត់បន្ថយនូវហានិភ័យនានា និង អត្រាមរណៈភាពដែលអាចបង្ការបាន។ (២)បង្ហាញរបកគំហើញថ្មីៗនៃការព្យា បាលដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសុខ ភាព។ (៣)ពិភាក្សាអំពីការអនុវត្តនៃការថែទាំ និងព្យាបាលដែលមានសុវត្ថិភាព។ ដោយឡែកប្រធានបទដែលលើក យកមកបង្ហាញ និងពិភាក្សាក្នុងរយៈពេល១ថ្ងៃនេះ គឺពាក់ ព័ន្ធនឹង១) ការព្យាបាលជំងឺ ការវះកាត់ ដែលទាក់ទងនឹង សម្ភព-រោគស្ត្រី ២)សម្ភព និងសង្គ្រោះបន្ទាន់ ៣) ការធ្វើរោគវិនិច្ឆ័យរកភាពមិនប្រក្រតីអំឡុងពេលមានផ្ទៃពោះ ៤) ការថែទាំម្តាយក្រោយសម្រាល (ការធ្វើSreening រកភាពមិនប្រក្រតី ការព្យាបាលបញ្ហាទំនាក់ទំនង ពិបាកភាសា និងបញ្ហាលេប អាហារជាដើម)។ 

   ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខភិបាលតំណាងឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានប្រសាសន៍ថា ទិវានេះរៀបចំឡើង ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺ ការកសាងនូវមូលធនមនុស្សដើម្បីពង្រឹងគុណភាពនៃការថែទាំនិងព្យាបាល និងការបង្ខិតសេ វា រីថែទាំទៅដល់ប្រជា ពល រដ្ឋ សំដៅឈានសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងការកាត់ បន្ថយអត្រាមរណៈភាពដែលអាចបង្ការបានប្រទេសកម្ពុជានាឆ្នាំ២០៣០។ 

 ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយនៅក្នុង ចំណោមប្រទេស 9 នៅក្នុងពិភពលោកដែលបាន សម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សកាត់បន្ថយអត្រាមរណ ភាពនិងទារកនៅក្នុងអត្រាប្រមាណ 75% ក្នុង១ឆ្នាំចាប់ពីឆ្នាំ 1990 ដល់ឆ្នាំ 2015។ ដោយឡែកការអង្កេតប្រជា សាស្ត្ររបស់កម្ពុជាក៏បានបង្ហាញផងដែរថា អត្រាថយចុះនៃការបាត់បង់ជីវិតរបស់មាតា 170នាក់ នៅក្នុង 10 ម៉ឺនកំ ណើតរស់មកត្រឹម 154 នាក់ ក្នុង 10 ម៉ឺនកំណើតរស់ នៅ ក្នុងឆ្នាំ 2021 ។ហើយក្នុងនោះមរណភាពទារកក៏មាន ការថយចុះដែរគឺពី 16នាក់ ក្នុង ១ពាន់កំណើតរស់ មកនៅត្រឹមចំនួន៨នាក់ ក្នុង 1ពាន់កំណើតរស់នាឆ្នាំ 2021។ការថយចុះនេះគឺសរបញ្ជាក់អំពីប្រសិទ្ធភាពនៃការផ្ដល់សេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ដោយសារតែការខិតខំប្រឹងប្រែងពី សំណាក់ក្រុមគ្រូពេទ្យ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាទំនាក់ទំនើបផងដែរ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅក្នុងត្រីមាសទីមួយនៅឆ្នាំ 2024 នេះ មរណ:ភាពមាតាមានចំនួនពីរនាក់រីឯទារកមានចំនួន 53 នាក់។ដោយឡែកក្នុងត្រីមាសទី 2 មរណ:ភាពមានតែម្នាក់ រីឯទារកមានចំនួនធ្លាក់ចុះមកនៅត្រឹម 48 នាក់។ នេះក៏ដោយសារតែស្ត្រីជាមាតាបានយកចិត្តទុកដាក់មកពិនិត្យផ្ទៃពោះបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជាហេតុនាំឲ្យការជួយសង្គ្រោះបានទាន់ពេលវេលា ។

 ទន្ទឹមនឹងភាពល្អប្រសើរនេះឯកឧត្តម យូ ពិសី នូវបានអំពាវនាវនិងជម្រុញឲ្យគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថ ភាពបន្ថែមទៀត ធ្វើយ៉ាងណាឲ្យដើរទាន់បច្ចេកវិជ្ជាទំនើបៗ ដើម្បីផ្តល់សេវាពិនិត្យនិងព្យាបាលកាន់តែបានល្អប្រសើរដល់ប្រជាជនទូទៅ ជាពិសេសគឺការប្រកាន់ភ្ជាប់នៅក្រមសិលធម៌វិជ្ជាជីវះគ្រូពេទ្យ ៕ 

អត្ថបទ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm