សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី១៧ ខែសីហា) នេះ បានប្រាប់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានធ្លាក់ត្រូវចំចំណតរថយន្ត នៅទីក្រុង Sumy ក្បែរតំបន់ Kursk របស់រុស្ស៊ី។
យ៉ាងណាក្ដី សេវាសង្គ្រោះបន្ទាន់នេះ មិនបានរាយការណ៍អំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលនោះឡើយ ប៉ុន្តែបាននិយាយថា រថយន្ត ១០គ្រឿង ត្រូវអណ្ដាតភ្លើងឆាបឆេះ។ តំបន់ភាគឦសានទីក្រុង Sumy គឺជាទីតាំងដែលកងទ័ពអ៊ុយក្រែនដឹកនាំការលុកលុយប្រដាប់អាវុធរបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
ហើយការលុកចូលយ៉ាងគគ្រឹកគគ្រេងនៃកងទ័ពរបស់ទីក្រុងគីវទៅក្នុងទឹកដីរុស្ស៊ី កាលពីសប្តាហ៍មុន បានធ្វើឲ្យទីក្រុងម៉ូស្គូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានគ្រប់គ្រងស្ថានការណ៍ និងមានប្រៀបលើកងកម្លាំងរុស្ស៊ី ដែលបាន និងកំពុងរុលទៅមុខយឺតៗ ប៉ុន្តែមានស្ថិរភាពពេញមួយឆ្នាំ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន៕