នាយឧត្តមសេនីយ៍ សៅ សុខា រំលឹកដល់កងរាជអាវុធហត្ថទាំងអស់ ត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាព

2024/08/18 12:55:56 am        977

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ ទាំងអស់ត្រូវតែថែរក្សា ការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ខណៈសន្តិភាពនេះ ហើយដែលបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវការ ហាត់សមរបស់កងអន្តរាគមន៍នៃកងរាជ​អាវុធ​ហត្ថលើផ្ទៃ​ប្រទេសសម្រាប់ធ្វើការទប់ស្កាត់​ និងបង្រ្កាបបាតុកម្ម ឬកុបកម្មដោយខុសច្បាប់ណាមួយ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្នុងនាមជាកងទ័ពដាច់ខាតត្រូវតែត្រៀម និងស្តាប់រាល់បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយត្រូវតែចាត់វិធាន ការភ្លាមៗរាល់ជនអគតិណា ​ដែលធ្វើឲ្យប្រទេសមានចលាចលក្រោម​ការញុះញង់​ពីជនខាងក្រៅនោះ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួម​ថែរក្សាសន្តិភាព ព្រោះថាប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់រួចទៅហើយ ​ក្នុងការបែកបាក់ជាតិ ការ​លាបពណ៌​គ្នាជាដើមនោះ ​បាន​ធ្វើ​ប្រជាជនកម្ពុជា​រង់ទុក្ខលំបាក​យ៉ាងច្រើន ទម្រាំនិងទទួល​បាន​សន្តិភាពដូចសព្វថ្ងៃនេះ​ ដូច្នេះសូមបងប្អូន ​ប្រជាពលរដ្ឋខ្មែរទាំងអស់កុំស្តាប់​តាមការអុចអាល ចាក់រុក ​និង​ឆ្កឹះឆ្កៀល​ពីជន​អគតិមួយក្តាប់​តូចដែលកំពុងរត់ចោលស្រុកទាំងនោះ​ឲ្យសោះ ខណៈកង​កម្លាំង​មានសមត្ថកិច្ចមិនបណ្តែតបណ្តោយ​ឲ្យ​ជនណា​ប្រព្រឹត្ត​អនាធិបតេយ្យ ​ដែល​នាំឲ្យ​អសន្តិសុខ​ដល់ប្រទេសជាតិនោះឡើយ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm