ភ្នំពេញ ÷ ក្រុមគ្រូពេទ្យឯកទេសមកពីក្រៅប្រទេស ស្ម័គ្រចិត្តចូលរួមពិគ្រោះយោបល់បញ្ហាសុខភាព ដោយឥតគិតថ្លៃ និងការចែករំលែកចំណេះ ដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងជំងឺសន្លាក់ ក៏ដូចជាបញ្ហាការឈឺក្បាលរុំាំរ៉ៃជំងឺសរសៃប្រសាទក្នុងខួរក្បាល ដែលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បញ្ហាសុខភាពនៅកម្ពុជា។
ក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសថៃ នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៤ នេះ បានស្ម័គ្រចិត្តចូលរួមពិគ្រោះយោបល់ដោយ ឥតគិតថ្លៃលើបញ្ហាសុខភាព ជូនប្រជាពលរដ្ឋខ្មែរ ដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺសន្លាក់ ក៏ដូចជាបញ្ហាការឈឺក្បាលរុំាំរ៉ៃជំងឺសរសៃប្រសាទ ក្នុងខួរក្បាល ដែលនេះគឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៃការចូលរួមលើកកម្ពស់បញ្ហាសុខភាពជូនប្រជាជនកម្ពុជា និងក៏ ជាការចែករំលែកចំណេះដឹងដ៏សំខាន់ផងដែរ ក្នុងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹងនូវបញ្ហាសុខភាពរបស់ពួកគាត់។
ចំណែកប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពវិញ លើកឡើងស្រដៀងគ្នាថា ជុំវិញការពិគ្រោះយោបល់លើបញ្ហាសុខភាពនេះ ពិត ជាមានសារៈណាស់ មិនថាក្មេង ឬចាស់នោះឡើយ គឺត្រូវតែតាមដានសុខភាពជាប្រចាំ ប្រសិនជាយើងមិនបានដឹងមុន ហើយព្យា បាលប្រថុយប្រថានដោយខ្លួន នឹងអាចធ្វើឲ្យជួបបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ និងចំណាយថវិកាច្រើនក្នុងការព្យាបាល ។ ចំពោះបញ្ហានេះ ពួកគាត់បានអរគុណដល់ក្រុមហ៊ុន KK Group ដែលបានចំណាយទាំងកំលាំងកាយចិត្ត និងថវិកា បានយកក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរ ពេទ្យវេជ្ជថានី ប្រទេសថៃ ផ្តល់ការពិគ្រោះជំងឺដោយឥតគិតថ្លៃ នឹងសូមឱ្យមានកម្មវិធីនេះជាបន្តបន្ទាប់ ដើម្បីឱ្យពួកគាត់ ក៏ឬដូចជា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពទទួលសេវាទាំងនេះ។
ជុំវិញបញ្ហានេះដែរ, លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការបស់ក្រុមហ៊ុន KK Group តំណាងឱ្យ CMS បានថ្លែងថា កម្មវិធីពិគ្រោះ យោបល់ដោយឥតគិតថ្លៃ លើបញ្ហាសុខភាពនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ ប្រជាពលរដ្ឋខ្មែរ បានស្វែងយល់បន្ថែមទៀត ជាពិសេសអ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺសន្លាក់ ក៏ដូចជាមានបញ្ហាពាក់ព័ន្ធនឹងបញ្ហាឈឺ ក្បាលរុំាំរ៉ៃជំងឺសរសៃប្រសាទក្នុងខួរក្បាល។ អ្នកដែលចូលរួមទទួលបានអត្ថប្រយោជន៍ដូចជា បានស្វែងយល់អំពីការវិវត្តរីកចម្រើន នៃ បច្ចេកទេសព្យាលជំងឺនាពេលបច្ចុបប្បន្ន ការថែទាំក៏ដូចជាវិធីការពារសុខភាពឱ្យបានល្អ ជាពិសេសពួកគាត់ទទួលបានការប្រឹក្សា ពិគ្រោះ យោបល់ដោយផ្ទាល់ពីបញ្ហាសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ។
សូមបញ្ជាក់ថា ជុំវិញការចុះពិគ្រោះ និងព្យាបាលជំងឺដោយស្ម័គ្រចិត្ត កន្លងមកនេះ, កម្ពុជាមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន បានចូលរួម ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ទើរគ្រប់តំបន់នៅទូទាំងប្រទេស ជាក់ស្តែងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងគ្រូ ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាដើម តែងតែចុះព្យាបាលជូនប្រជាពលរដ្ឋដូចភ្លៀងរលឹម, ការចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅធ្វើយ៉ាងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ៕
អត្ថបទ៖ សុន រ៉ាឌី






