“ភាពជាអ្នកដឹកនាំ គឺត្រូវផុសចេញពីបេះដូង ដឹកនាំដោយទឹកចិត្ត ដឹកនាំក្នុងភាពញញឹម និងក្តីរីករាយ”

2024/08/18 05:18:06 am        110

កោះកុង÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអៈអាងថា “ភាពជាអ្នកដឹកនាំ គឺត្រូវផុសចេញពីបេះដូង ដឹកនាំគឺដឹកនាំដោយទឹកចិត្ត ដឹកនាំក្នុងភាពញញឹម និងក្តីរីករាយ”។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង, នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកសសើរ អំពី អកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពខ្ពស់ក្នុងការគិតគូររបស់អ្នកដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលមានបំណិនប្រសប់ នាំឲ្យការចូលរួមយ៉ាងសកម្មពីបុគ្គលិកសុខាភិបាលក្រោមឱវាទ លើកស្មារតី លើកតម្កល់ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ។ ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមលើការបន្តខិតខំរក្សាភាពគំរូ-ជ័យលាភី និងបន្តដណ្តើមបានភាពគំរូ និងជ័យលាភីបន្តបន្ទាប់ទៀត តាមរយៈការបង្កើនសមត្ថភាពបណ្តុះបណ្តាលទាំងបច្ចេកទេស និងភាពជាអ្នកដឹកនាំ។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ដល់គ្រប់អ្នកដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង លើប្រាំទិដ្ឋភាពនៃភាពជាអ្នកដឹកនាំ (៥ Hs) ដោយរួមបញ្ចូលគ្នា៖

១- ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ចេញពីបេះដូង (Heart)

២- ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា គិតល្អ គិតត្រូវ សំដៅបម្រើប្រយោជន៏សាធារណៈ ប្រយោជន៏បងប្អូនប្រជាពលរដ្ឋ ដែលយើងខ្លួនឯងជាប្រជាពលរដ្ឋរួមជាមួយក្នុងនោះ (Head)

៣- ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ដឹកដៃអោយធ្វើជាគំរូ (Hands)

៤-ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង (Habit)

៥- ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ (Health, self-care)

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តាំផ្ញើដល់អ្នកដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវ មានស្មារតីចេះជួយគ្នាដោះស្រាយបញ្ហាប្រឈម ពាំនាំដំណោះស្រាយ សាមគ្គីធម៌ ស្រលាញ់-គោរព-តម្កល់វិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីការបម្រើសេវាសាធារណៈមួយ ដែលពោរពេញដោយការស្រលាញ់ពេញចិត្ត ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm