កាលពីថ្ងៃសៅរ៍វេជ្ជបណ្ឌិតជាងមួយលាននាក់ក្នុងប្រទេសឥណ្ឌា បានធ្វើកូដកម្មទូទាំងប្រទេស ដោយចេញតវ៉ាតាមដងផ្លូវទាមទារឱ្យមានការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះពិរុទ្ធជននៅពីក្រោយការរំលោភ សម្លាប់ លើវេជ្ជបណ្ឌិតជាស្រី្តហាត់ការនៅមន្ទីរពេទ្យមួយភាគខាងកើតក្នុងប្រទេសឥណ្ឌា។

កំហឹងចំពោះឧក្រិដ្ឋកម្មនេះកំពុងបង្ហាញពីសញ្ញាគ្មានភាពថមថយមួយសប្តាហ៍បន្ទាប់ពីវេជ្ជបណ្ឌិតវ័យ ៣១ ឆ្នាំម្នាក់ ត្រូវបានគេចាប់រំលោភ រួចសម្លាប់។ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី៩ សីហា នៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Kolkata របស់ រដ្ឋ West Bengal ។
គរបាលស្ម័គ្រចិត្តម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះ ហើយសំណុំរឿងត្រូវបានប្រគល់ទៅឱ្យភ្នាក់ងារកណ្តាលស៊ើបអង្កេត។
កាលពីថ្ងៃសុក្រ គ្រូពេទ្យពោពេញដោយកំហឹងរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារ ដើម្បីស្វែងរកយុត្តិធម៌ឲ្យវេជ្ជបណ្ឌិតហាត់ការដែលត្រូវបានរំលោភសម្លាប់។
ពួកគេក៏កំពុងស្នើសុំការធានាជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលសម្រាប់ការផ្តល់ការការពារដល់ពួកគេប្រឆាំងនឹងទង្វើបែបនេះ៕
