សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រការរចនាឡូហ្គោ «កម្ពុជាក្នុងបេះដូងខ្ញុំ»

2024/08/18 11:30:43 pm        976

សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៧ ខែសីហានេះ បានរៀបចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ការ​រចនា ឡូហ្គោ «កម្ពុជាក្នុងបេះដូងខ្ញុំ» ខណៈការប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺមានបេក្ខជនចំនួន ១០​នាក់ចុងក្រោយ ធ្វើបទបង្ហាញពីស្នាដៃរបស់ខ្លួន។

វគ្គផ្ដាច់ព្រ័តជាការតម្រូវឱ្យ បេក្ខជនទាំង ១០ រូប ធ្វើបទបង្ហាញស្នាដៃរបស់ខ្លួន នូវ​ចំពោះ​មុខ​គណៈ​មេប្រយោគ និងអ្នកចូលរួមជាច្រើននាក់។ ជាលទ្ធផល ជ័យលាភីលេខមួយ បានទៅ​លើ​យុវជន ឈ្មោះ វិសិដ្ឋ វិសាល។ 

ក្នុងឱកាសចូលរួមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានកោតសសើរ ចំពោះបេក្ខជន​ទាំងអស់​ដែល​បាន​ចូល​រួម​ឆ្លង​កាត់​គ្រប់​ដំណាក់​កាល ​រហូតឈានដល់ ដំណាក់កាលចុងក្រោយដែលមានបេក្ខជនជាប់ឈ្មោះចំនួន១០នាក់។ ឯកឧត្តម លើកឡើង សម្រាប់លទ្ធផលយ៉ាងណាក៏ដោយ អ្វីដែលគ្រប់​បេក្ខ​ជន​ទទួល​បាន​គឺ​ជា​ការ​រៀន​សូត្រ​ដកស្រង់បទពិសោធពីគណមេប្រយោគ។ ក្រៅពីនេះ ការប្រកួត​ប្រជែង​ធម្មតាទេ​គឺ​មាន​ឈ្នះ​ និង​ចាញ់ តែអ្វីដែលបានមកវិញគឺបទពិសោធ។ ឯកឧត្តមបានលើកឡើងថា យើង​ម្នាក់​ៗ​នៅ​ទី​នេះ យើងមានតួនាទីស្មើៗគ្នាដើម្បីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ។

ក្នុង​ពិធីដដែលនេះ ឯកឧត្តម សុខ សប្បាយណា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល ​សហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងឱ្យដឹងដែរថា កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង ដើម្បីផ្តល់ជាវេទិកាសម្រាប់យើងទាំងអស់គ្នាចូលរួមបង្ហាញ ភាសាបេះ​ដូង​សម្រាប់​កម្ពុជា និងជាការផ្តល់ឱកាសចូលរួមបង្ហាញ និងដុសខាត់ទេពកោសល្យរបស់ខ្លួន។ លើសពីនេះ ជា​ការផ្ដល់ឱកាសជួបជុំប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់បេក្ខជនទាំងអស់។

ឯកឧត្តមថា ការបង្កើតកម្មវិធីប្រកួតប្រជែងនេះឡើងដើម្បីផ្តល់ឱកាសដល់អ្នករចនាគ្រប់វ័យ គ្រប់​កម្រិត អាចចូលរួមបញ្ចេញស្នាដៃប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើតស្នាដៃរចនា។ ខុស​ពី​កម្ម​វិធី​ប្រកួត​ប្រជែងដទៃ កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំជាដំណាក់កាលដោយរាប់ចាប់តាំងពី ការ​ប្រកាសជាផ្លូវការអំពីការប្រកួតប្រជែង ការរៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​រចនាពីសំណាក់គណៈកម្មការជំនាញទៅកាន់អ្នកចូលរួមទាំងអស់ និងដំណើរការពិនិត្យ វាយ​តម្លៃលើរាល់ស្នាដៃ ដែលបានដាក់ពាក្យចូលរួមទាំងអស់ដោយគណៈកម្មការជំនាញយ៉ាងសុក្រិត្យ និងប្រកបដោយតម្លាភាព៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm