យោងតាមសារព័ត៌មានរដ្ឋចិន មេដឹកនាំជាន់ខ្ពស់របស់វៀតណាម លោក To Lam បានទៅដល់ប្រទេសចិននៅថ្ងៃអាទិត្យនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលក្រសួងការបរទេសរបស់ក្រុងប៉េកាំង និយាយថា រួមទាំងជំនួបជាមួយលោកប្រធានាធិបតី Xi Jinping និង លោក នាយករដ្ឋមន្ត្រី Li Qiang។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា លោកប្រធានាធិបតីវៀតណាម ដែលត្រូវបានតែងតាំងតំណែងកំពូលរបស់ប្រទេសនៅខែនេះ ជាអគ្គលេខាធិការបក្សកុំម្មុយនិស្តកាន់អំណាច បានទៅដល់ខេត្តខ្វាងចូវ ( Guangzhou) នៅថ្ងៃអាទិត្យនេះ។
ប្រទេសចិន និងវៀតណាមបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០ ។ ក្នុងឆ្នាំ ២០០៨ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងរួមគ្នាក្នុងឆ្នាំ ២០១៤៣ ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ និងចែករំលែកក្ដីបារម្ភរួមគ្នា ទាំង ក្នុងតំបន់និងអន្តរជាតិ។
កិច្ចប្រជុំនេះនឹងបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានការអភិវឌ្ឍន៍យ៉ាងល្អ ទោះមានការប៉ះទង្គិចម្តងម្កាលជុំវិញព្រំដែននៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរដោយថាមពលយ៉ាងណាក៏ដោយ៕

