ការតវ៉ានៅតែបន្ត នៅទូទាំងប្រទេសឥណ្ឌា ជុំវិញការរំលោភនិងសម្លាប់វេជ្ជបណ្ឌិត

2024/08/19 06:14:15 pm        174

វេជ្ជបណ្ឌិតវ័យក្មេងរបស់ប្រទេសឥណ្ឌាមួយចំនួន នៅតែដើរចេញពីការងារ កាលពីថ្ងៃអាទិត្យ ទី១៨ សីហា ខណៈពួកគេទាមទាររកយុត្តិធម៌ឲ្យបានឆាប់រហ័សសម្រាប់វេជ្ជបណ្ឌិតនារីម្នាក់ ដែលត្រូវបានរំលោភនិងសម្លាប់ ទោះបីជាមានការបញ្ចប់នៃកូដកម្ម ដែលបានអំពាវនាវដោយសមាគមគ្រូពេទ្យធំក៏ដោយ ខណៈមនុស្សមួយចំនួនទៀតនៅតែធ្វើបាតុកម្ម។

វេជ្ជបណ្ឌិតនៅទូទាំងប្រទេស បានធ្វើការតវ៉ា ដើរដង្ហែរក្បួនមានកាន់ភ្លើងទៀន ហើយបានបដិសេធមិនពិនិត្យអ្នកជំងឺដែលពុំមែនសង្គ្រោះបន្ទាន់កាលពីសប្តាហ៍មុន បន្ទាប់ពីមានការសម្លាប់និស្សិតក្រោយថ្នាក់ឧត្តមសិក្សាផ្នែកឱសថអាយុ ៣១ ឆ្នាំ កាលពីព្រឹកព្រលឹមថ្ងៃទី ៩ ខែសីហា នៅទីក្រុង Kolkata ភាគខាងកើតប្រទេស។

ក្នុងសាមគ្គីភាពជាមួយវេជ្ជបណ្ឌិតជាច្រើន មនុស្សរាប់ពាន់នាក់ ក៏បានចេញធ្វើបាតុកម្មនៅទីក្រុង Kolkata កាលពីល្ងាចថ្ងៃអាទិត្យ ដោយស្រែកថា «យើងចង់បានយុត្តិធម៌» ខណៈអាជ្ញាធរក្នុងរដ្ឋ West Bengal ព្យាយាមទប់ស្កាត់បាតុកម្មប្រឆាំងឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់នេះ។

សកម្មជនស្ត្រី និយាយថាឧបទ្ទវហេតុនៅ មហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar និងមន្ទីរពេទ្យ សម័យអាណានិគមអង់គ្លេស បានបញ្ជាក់ពីរបៀបដែលស្ត្រីនៅក្នុងប្រទេសឥណ្ឌា បន្តរងទុក្ខ ទោះបីជាច្បាប់កាន់តែតឹងរ៉ឹង បន្ទាប់ពីការរំលោភនិងសម្លាប់និស្សិតស្ត្រីអាយុ២៣ឆ្នាំ ពីក្រុមជនអន្ធពាល នៅលើរថយន្តក្រុង ក្នុងទីក្រុងដេលី កាលពីឆ្នាំ២០២១។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm