អាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ខណៈកូរ៉េខាងជើងអាចចាត់វិធានការតបត

2024/08/19 06:16:51 pm        150

យោធាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា សំដៅដោះស្រាយភាពអាសន្នដែលអាចកើតមាននៅលើឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរ ក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈប្រទេសកូរ៉េខាងជើង អាចនឹងចាត់វិធានការតបតក្នុងការតវ៉ា។

សមយុទ្ធយោធាការពារសេរីភាព Ulchi Freedom Shield ជាទៀងទាត់ បានចាប់ផ្តើមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា។ ការរៀបចំនៅឆ្នាំនេះ មានវគ្គហ្វឹកហ្វឺនចំនួន៤៨វគ្គ និងសមយុទ្ធពហុវិស័យ រួមទាំងសកម្មភាពការពារតាមអ៊ីនធឺណិតផងដែរ។ ការផ្តោតសំខាន់មួយនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យោធាប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងការពារប្រឆាំងអាវុធមហាប្រល័យរបស់ប្រទេសកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាននិយាយថា ក្នុងអំឡុងពេលសមយុទ្ធនេះ រដ្ឋាភិបាល នឹងធ្វើសមយុទ្ធដែលត្រូវបានរៀបចំដើម្បីក្លែងប្រដូចការពិតទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅថ្ងៃព្រហស្បតិ៍ ប្រជាជននឹងមកចូលរួមក្នុងសមយុទ្ធមួយដែលពួកគេនឹងអនុវត្តការជម្លៀសខ្លួន ដើម្បីឆ្លើយតបទៅនឹងការព្រមានពីការវាយឆ្មក់តាមអាកាស។

វិទ្យាស្ថានសិក្សាពីអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ដោយវិទ្យាស្ថានបានរិះគន់ខ្លាំងៗចំពោះសកម្មភាពយោធានេះថាជា «សមយុទ្ធសង្គ្រាមសម្រាប់ការឈ្លានពាន»។

កាលពីខែសីហាឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតចំនួនពីរគ្រាប់ នៅមុនថ្ងៃចុងក្រោយនៃសមយុទ្ធរួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទីក្រុងក្រុងព្យុងយ៉ាង បាននិយាយថា ការបាញ់នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពអាកាស ដែលធ្វើឡើងដោយអាមេរិក និងកូរ៉េខាងត្បូង។



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm