ស្វីស៖ អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា អាហ្វ្រិកបានរាយការណ៍ករណីឆ្លង និងស្លាប់ដោយសារជំងឺCOVID-19 ទាបជាងគេបំផុត នៅលើពិភពលោក ហើយការព្រួយបារម្ភពីការរីករាលដាលឆ្លងសកល អាចនឹងបំផ្លិចបំផ្លាញទ្វីបមួយនេះ ដែលគិតមកទល់នឹងពេលនេះ ជំងឺមួយនេះ មិនទាន់សម្រេចចេញជារូបរាងនៅឡើយទេ ដោយសារតែភាគច្រើន នៃពលរដ្ឋរបស់ពួកគេ នៅក្មេង។
គួរឲ្យដឹងថា ៥០ភាគរយ នៃប្រជាជននៅអាហ្វ្រិក គឺជាយុវជន ដែលអាចធន់នឹងជំងឺ COVID-19។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានគ្រាអាសន្ននៃទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានធ្វើការព្រមានថា អាហ្វ្រិកត្រូវការការពារ ដោយសារលោក កត់សំគាល់ឃើញថា ជំងឺ COVID-19មាននូវផលប៉ះពាល់ផ្សេងៗគ្នា នៅទូទាំងប្រទេសទាំង ៥៥ប្រទេស នៅក្នុងទ្វីបមួយនេះ។
លោកវេជ្ជបណ្ឌិត ម៉ៃឃើល រ៉ាយអ៊ិន គឺជាប្រធានគ្រាអាសន្នអង្គការសុខភាពពិភពលោក បាននិយាយថា លោកពេញចិត្តទីកន្លែងដូចជានៅប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចគ្រប់គ្រងជំងឺមួយនេះបាន ហើយពួកយើងមិនបានមើលឃើញផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយអាហ្វ្រិក មានអត្ថប្រយោជន៍ពីលក្ខណៈប្រជាសាស្ត្ររបស់ពួកគេផងដែរ។
លោករ៉ាយអ៊ិន បានកើតសរសើរដល់ការងាររបស់ទីភ្នាក់ងារមនុស្សធម៌ និងរដ្ឋាភិបាលនៅអាហ្វ្រិក សម្រាប់ការងារដែលពួកគេបានធ្វើ ដើម្បីការពារពលរដ្ឋងាយរងគ្រោះ ដែលរួមទាំងអ្នកមានផ្ទុកជំងឺអេដស៍ និងជនភៀសខ្លួន៕ អត្ថបទ៖ សារ៉ាត់