កម្តៅក្តៅខ្លាំង នៅភាគខាងលិចនិងភាគខាងកើតប្រទេសជប៉ុន បាននិងកំពុងបន្ត នៅថ្ងៃចន្ទនេះ។ លក្ខខណ្ឌអាកាសធាតុ ត្រូវបានគេរំពឹងថានឹងមិនស្ថិតស្ថេរនៅពេលថ្ងៃ នៅក្នុងតំបន់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា សីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងឡើងដល់ ៣៦ អង្សាសេ នៅក្នុងទីក្រុង និងខេត្តមួយចំនួន។

សីតុណ្ហភាពខ្ពស់ពេលថ្ងៃគឺ៣៥អង្សាសេ។ អាជ្ញាធរបានចេញការព្រមានអំពីជំងឺសុរិយៈរោគសម្រាប់ខេត្តចំនួន ១៩ ក្នុងចំណោមខេត្តចំនួន ៤៧ របស់ប្រទេស។
ទន្ទឹមនឹងនេះ ភាគច្រើននៃខ្យល់ត្រជាក់មួយកំពុងបក់ចូលភាគខាងលិច និងខាងកើតប្រទេសជប៉ុន ក្នុងរយៈកម្ពស់ខ្ពស់។ ខ្យល់សើមពីព្យុះត្រូពិច ដែលបានកើតឡើងនៅថ្ងៃចន្ទនេះ កំពុងបក់ចូលទៅក្នុងតំបន់ជុំវិញភាគខាងលិចប្រទេសជប៉ុន។ ដោយសារខ្យល់នេះ ពពកភ្លៀងកំពុងអភិវឌ្ឍនៅតំបន់មួយចំនួនក្នុងតំបន់ Shikoku និង Kyushu ក្នុងចំណោមតំបន់ផ្សេងទៀត។
ទឹកភ្លៀងធ្លាក់ ៣០,៥ មីលីម៉ែត្រ ត្រូវបានកត់ត្រា នៅក្នុងទីក្រុង Miyazaki និង៣០មីលីម៉ែត្រ នៅក្នុងស្រុកមួយនៃទីក្រុង Shimanto ក្នុងខេត្ត Kochi ។

លក្ខខណ្ឌបរិយាកាស ត្រូវបានគេរំពឹងថានឹងមិនស្ថិតស្ថេរក្នុងអំឡុងពេលថ្ងៃ នៅក្នុងតំបន់ Kantokoshin ដែលរួមមានទាំងទីក្រុងតូក្យូ នេះអាចនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតាមកន្លែងមួយចំនួន។
មន្ត្រីឧតុនិយម កំពុងព្រមានអំពីទឹកជំនន់នៅតំបន់ទំនាប បំណាក់ដី និងទឹកទន្លេឡើងហៀរច្រាំងភ្លាមៗ។ មន្ត្រីនិយាយថា រន្ទះ ខ្យល់កន្ត្រាក់ និងសន្ទុះខ្យល់ រួមទាំងព្យុះសង្ឃរាក៏អាចកើតមានផងដែរ។ ប្រជាជន ត្រូវបានណែនាំឱ្យស្វែងរកទីជ្រកនៅក្នុងអគាររឹងមាំ ពេលមានសញ្ញានៃផ្គររន្ទះ ខិតជិតមកដល់។