ពលរដ្ឋនៅរាជធានីភ្នំពេញ បង្ហាញពីភាពកាន់តែជឿជាក់ មានទំនុកចិត្ត និងកក់ក្តៅកាន់តែខ្លាំងថែមទៀតទៅលើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើភាពរឹងមាំក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាពសង្គម បន្ទាប់ពីបានចាត់វិធានការភ្លាមៗបង្ក្រាប ក្រុមពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងធ្វើ ផ្លាញសុខសន្តិភាព និងសេដ្ឋកិច្ចជាតិកម្ពុជា។
ពលរដ្ឋនៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៩ ខែសីហានេះថា ពលរដ្ឋទាំងអស់គ្នាបានដឹងថា មានក្រុមពួកជ្រុលនិយមមួយក្តាប់តូចញុះញង់ឲ្យពលរដ្ឋខ្មែរក្នុងស្រុកធ្វើបាតុកម្ម បំណងផ្តួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្តិភាពកម្ពុជា។ ប៉ុន្ដែពលរដ្ឋមានការជឿជាក់លើភាពរឹងមាំលើកិច្ចការពារសុខសន្តិភាព របស់រាជរដ្ឋាភិបាល ចំពោះជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ស្ថានភាពនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែសីហានេះ គឺមានសភាពស្ងប់ស្ងាត់ល្អ ពលរដ្ឋចេញប្រកបរបរ ធ្វើការងារ រកចំណូលជាធម្មតា ខណៈនៅថ្ងៃម្សិលមិញ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនមនុស្ស៣១នាក់ ទាក់ទងនឹងផែនការធ្វើកុបកម្ម របស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល៕ អត្ថបទ ស៊ុម សុខជា
