រោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា បានបើកការដ្ឋានសាងសង់​នៅស្រុកក្រគរ

2024/08/19 07:49:39 pm        551

កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោល​គឺរោងចក្រ​ដំឡើង​រថយន្តអគ្គិសនីប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ​បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់​សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួល​បាន​ក្រោម​ដំបូល​សុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេស ដែល​លឺ​តែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា នេះគឺជា​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនីលើកទី១នៅកម្ពុជា អាចមានសមត្ថភាព    ផលិតរថយន្ត​៣ពាន់​គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជា​នឹង​មានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី Tuk Tuk អគ្គិសនី ជាបន្ត​បន្ទាប់​ទៀត​លើ​ទឹកដីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេច​ចិត្ត​ជ្រើស​រើស​កម្ពុជាធ្វើការវិនិយោគមុនគេនៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជា​ទីតាំង​ដំឡើង​រថយន្តអគ្គិសនីនេះ។ ឯកឧត្តមរដ្ឋ មន្ត្រីបានបញ្ជាក់ថា ការកសាងជាតិ គឺមាន​ការ​លំបាក​ខ្លាំង​ណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំចូលរួមរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី​បន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ការចូលបំបែកបំបាក់ជាតិ នឹងនាំឱ្យសង្គម​ជាតិ​មិន​មាន​ការ​អភិវឌ្ឍបែកបាក់សាមគ្គីជាតិនោះទេ។

ជាមួយគ្នានេះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ដោយសារ​សុខ​សន្តិបាន​ផ្តល់​ឱកាសដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តពោធិ៍សាត់ ក្នុង​នោះមានរោងចក្រ សហគ្រាសចំនួន ៣១៥កន្លែងហើយ និងបាន​បង្កើត​ការងារ​ច្រើន​កន្លែង​ជូន​ប្រជាពលរដ្ឋក្នុងខេត្តនេះមានការងារធ្វើ។

បើតាមតំណាង​ក្រុមហ៊ុន ZO MOTORS (Cambodia) សេដ្ឋកិច្ចកម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​រីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​សកម្មជាង​គេ​មួយ ក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរ​បស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យន្តការ​នៃ​ការ​គ្រប់​គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជា មាន​ភាព​ឈាន​មុខ​ជាងប្រទេសនានាក្នុងតំបន់។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុន​ផលិត​រថយន្ត​ពាណិជ្ជ​កម្ម​ថាមពល ជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន។ ក្រុមហ៊ុនបានប្តេជ្ញានឹងសហការជាមួយ ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គិសនី ដើម្បី​ជំរុញការ​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ សម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ដូច្នេះ​ក្នុងរយៈពេលខ្លីខាងមុខនេះកម្ពុជា នឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មក​ជា​ការ​ដឹក​ជញ្ជូន​ដោយថាមពលបៃតង ព្រមទាំងបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បី​ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ដំបូល​នៃ​សុខសន្តិភាព៕ អត្ថបទៈ សំ ងីម 



អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        59
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        107
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm