ឯកឧត្ដម ប៉ែន បូណា បង្ហាញសមិទ្ធផលធំសំខាន់ៗ ៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ

2024/08/19 08:09:14 pm        295

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​ (២២សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ ២០២៤) ឯកឧត្តម ប៉ែន ប៉ូណា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុង​រយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាលបានដាក់ ចេញនូវ​យុទ្ធសាស្រ្តជា​ច្រើន ដើម្បី​លើក​កម្ពស់​ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ជាតិ តាមរយៈយុទ្ធសាស្រ្ត​បច្ចកោណ​ដំណាក់​កាលទី១។ ឯកឧត្ដម ប៉ែន បូណា បានថ្លែងថា​ចាប់តាំង​ពី​សម្ដេច​ធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំប្រទេសក្នុងរយៈពេល១ឆ្នាំ សម្រេចបានសមិទ្ធ​ផលធំៗជូន​ជាតិ​ជា​ច្រើន​ដូចជា៖  

សមិទ្ធផលទី១៖ ការថែរក្សាបានសុខសន្តិភាពស្ថេរភាពនយោបាយ លទ្ធផលសន្តិភាពមា​ន​តម្លៃ​ណាស់​យើង​ត្រូវការពារឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

សមិទ្ធផលទី២៖ ការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ក្រោមការដឹកនាំ​របស់​សម្ដេច​តេជោរហូតដល់សម្ដេចមហាបវរធិបតីបានខិតខំការពារទឹកដីរក្សាបានបូរណភាពទឹកដី ១៨១ ០៣៥គីឡូម៉ែត្រកូរ៉េក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមកមិនដែលមាន។

សមិទ្ធផលទី៣៖ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​អបអរ​និង​គាំទ្រ​ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ។

សមិទ្ធផលទី៤៖ ការផ្ដល់សេវាសុខាភិបាល រដ្ឋាភិបាលធានាសុខភាពប្រជាពលរដ្ឋ។ អ្នកបាន​ប្រើ​ប្រាស់​សេវាសុខភាពបសសមានជាង ២លាន៤​សែននាក់។ សរុប​មក​អ្នក​កាន់​ប័ណ្ណ​បសស មាន​ចំនួនជាង ៧លាននាក់ ។ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ១លាន៥ សែននាក់​គោល​បំណង​រដ្ឋាភិបាល គឺថារៀនអោយចេះរៀនឲ្យចប់និងមានការងារធ្វើ ។ កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់គ្រួសារ ។ ជួយដល់កសិកម្មរកទីផ្សារជូនដល់កសិកររដ្ឋាភិបាលបានត្រៀមថវិកា ១០០លានដុល្លារអាមេរិកសម្រាប់ជួយដល់វិស័យកសិកម្ម។

សមិទ្ធផលទី៥៖ វិធានការទីមួយកំណែរទម្រង់ស៊ីជម្រៅរបស់ក្រសួងមុខងារសាធារណៈ ការ​ដាក់​ឲ្យ​ដំណើរ​ការជ្រើសរើសមន្ត្រីប្រកបដោយគុឌ្ឍណ្ណាធិបតេយ្យអ្នកចេះគឺជាប់។

សមិទ្ធផលទី៦៖ សម្ដេចមហាបវរជានាយករដ្ឋមន្ត្រី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្ដេច​នៅ​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋក្នុងមួយឆ្នាំ១៥២លើក។

ឯកឧត្តម ប៉ែន ប៉ូណា បានថ្លែងបញ្ជាក់ផងដែរថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី​ជាមេដឹក​នាំ​ចុះ​ដោះ​ស្រាយ​ផ្ទាល់​ជាមួយប្រជាពលរដ្ឋច្រើនជាងគេបើប្រៀបធៀបមេដឹកនាំនៅលើពិភពលោក។ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm