ប្រទេស​កូរ៉េខាងជើង​ប្រកាស​ពី​ការសាកល្បង​មី​ស៊ី​ល​ថ្មី​

2021/09/13 06:10:53 pm        442

​កូរ៉េខាងជើង​៖ ប្រទេស​កូរ៉េខាងជើង​បាន​ប្រកាស​ពី​ការសាកល្បង​មី​ស៊ី​ល ​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​មួយនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ សារព័ត៌មាន​របស់​ប្រទេស​គឺ​សារព័ត៌មាន​ប្រចាំថ្ងៃ​គណបក្ស​ពលករ បាន​បោះ​ពុម្ពផ្សាយ​រូបថត​ ២​សន្លឹក​ដែល​បង្ហាញ​ពី​មី​ស៊ី​ល​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ និង​ហោះ​ហើរ​នៅ​លើ​អាកាស រួម​ជាមួយ​អត្ថបទ​មួយ​និយាយ​លំអិត​ពី​ការ​សាក​ល្បង​មី​ស៊ី​ល​។ ទីភ្នាក់ងារសារព័ត៌មាន​កណ្ដាល​កូរ៉េ​បាន​ចុះផ្សាយ​អត្ថបទ​ និង​រូបថត​ដូចគ្នា​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​

​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​និយាយ​ថា មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​បាន​បាញ់​បាន​ធ្វើ​ដំណើរ​រយៈពេល ៧.៥៨០​វិនាទី​ហោះហើរ​នៅ​លើ​អាកាស​ពីលើ​ដែន​ទឹក និង​ដែនដី​របស់​ប្រទេស​កូរ៉េខាងជើង ហើយ​បាន​បាញ់​ចំ​គោលដៅ​ចម្ងាយ ១,៥០០​គីឡូម៉ែត្រ​។ ការ​រាយការណ៏​និយាយ​ថា ការ​ធ្វើ​តេស្ត​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មិនបាន​និយាយ​នៅ​ក្នុង​ការ​រាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅឡើយ​។ សារព័ត៌មាននិយាយ​ថា ការសាកល្បង​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​លោក Pak Jong Chon សមាជិក​ការិយាល័យ​នយោបាយ និង​ជា​អតីត​យុទ្ធជន​នៃ​កម្មវិធី​អភិវឌ្ឍ​ន៍មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​៕​

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm