មេដឹកនាំចិន និងវៀតណាម ជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ក្នុងទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង

2024/08/19 08:29:30 pm        177

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន ស៊ីនហួរ (Xinhua) បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សានៅថ្ងៃចន្ទ (១៩ សីហា) នេះជាមួយមេដឹកនាំថ្មីរបស់វៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែង។

កិច្ចប្រជុំនេះបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងល្អ បើទោះបីជាមានការប៉ះទង្គិចគ្នាតាមព្រំដែនម្តងម្កាលនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។

ចិន បានបង្ហាញភាពរីករាយដែលលោក ឡឹម រើសយកប្រទេសចិនសម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ខ្លួន ហើយបាននិយាយកាលពីសប្តាហ៍មុនថា «នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសារៈសំខាន់ដ៏អស្ចារ្យដែលមេដឹកនាំវៀតណាមយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

លោក ឡឹម បានទៅដល់ខេត្តក្វាងចូវ (Guangzhou) ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យ (២៨ សីហា) សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) និងមន្ត្រីជាន់ខ្ពស់របស់ចិនផ្សេងទៀត។ កាលពីខែធ្នូកន្លងទៅ ចិន និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅពេលលោក Xi ធ្វើទស្សនកិច្ចនៅវៀតណាម។

កិច្ចព្រមព្រៀង ដែលសេចក្ដីលម្អិតមិនត្រូវបានប្រកាសនេះ គ្របដណ្តប់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្លូវដែក ការវិនិយោគលើវិស័យផ្សេងៗ និងការបង្កើតទំនាក់ទំនងដើម្បីដោះស្រាយឧប្បត្តិហេតុដែលមិននឹកស្មានដល់នៅសមុទ្រចិនខាងត្បូងរវាងភាគីទាំងពីរ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm