ទោះប្រទេសតូច តែកម្ពុជាមានជំហររឹងមាំច្បាស់លាស់លើបញ្ហាពិភពលោក និងមានបទពិសោធន៍ធំ

2024/08/19 09:08:37 pm        252

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ប្រទេសកម្ពុជាទោះបីជាតូច ប៉ុន្តែមានភាពថ្លៃថ្នូរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវជំហរឥតងាករេរបស់ខ្លួន ចំពោះបញ្ហាអន្តរជាតិ ហើយកម្ពុជាមានបទពិសោធន៍ដ៏ធំ គឺសោកនាដកម្មនៃសង្គ្រាម ។

ក្នុងវេទិកាសារព័ត៌មាន លើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជា​ប្រទេសមានចំណូលខ្ពស់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ មាន​ប្រសាសន៍ថា ក្នុងរយៈពេល១ឆ្នាំ នៅក្នុងវិស័យការទូត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានដាក់ចេញនូវគោលការណ៍ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ពង្រឹង​ជំហរកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសពង្រឹងការងារការទូតសេដ្ឋកិច្ច ។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបង្ហាញនូវជំហរ​របស់​ខ្លួននៅលើឆាកតំបន់ និងឆាកអន្តរជាតិ ទៅលើអ្វីដែលខ្លួន បានបង្ហាញកន្លងមក តាំងពីរាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសសេចក្តី​សម្រេច​ក្នុង​ជំហរ​រួមរបស់អាស៊ាន ។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្ថែមថា ជាមួយនឹងការដឹកនាំ និងមានជំហរច្បាស់លាសនេះ ទើប​ធ្វើ​ឲ្យប្រទេសជាតិមិត្ត មានដូចជាប្រទេសចិន ជប៉ុន កូរ៉េ ថៃ និងឡាវជាដើម បានបង្ហាញ​នូវ​ទំនុក​ចិត្ត ជាមួយនឹងការបង្កើននូវចំណងការទូតថ្មី ក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីត និងប្រេស៊ីលជា​ដើម​។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរ​ទស្សនកិច្ច​ជា​ច្រើន​លើក​ទៅ​កាន់បរទេស ដែលមានទាំងការចូលរួមកិច្ចប្រជុំធំៗ របស់ពិភពលោក ដំណើរ​ទស្សន​កិច្ច​ផ្លូវការទៅកាន់ប្រទេសមួយចំនួន រួមទាំងមានការជំរុញ​កម្រិត​កិច្ច​សហប្រតិបត្តិការ​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm