ទីបញ្ជាការកងទ័ពលីបង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការឃាត់ខ្លួនបុគ្គលចំនួន ២៣៧ នាក់ ក្នុងនោះ មានជនជាតិស៊ីរី ២៣០ នាក់ លីបង់ ៥ នាក់ និងប៉ាឡេស្ទីន ២នាក់ ដែលប៉ុនប៉ងធ្វើដំណើរតាមសមុទ្រដោយខុសច្បាប់។

យោងតាមសេចក្តីថ្លែងការណ៍ អង្គភាពយោធាមួយ បានចាប់ខ្លួនជនជាតិស៊ីរីចំនួន ២០៤នាក់ នៅក្នុងទីប្រជុំជន Bebnine និង Arida ភាគខាងជើងប្រទេសលីបង់ ដែលជាផ្នែកមួយនៃការបង្ក្រាបលើការរត់ពន្ធមនុស្ស។

លើសពីនេះទៀត កងកម្លាំងទ័ពជើងទឹក និងអង្គភាពកងទ័ពមួយផ្សេងទៀត បានឃាត់ខ្លួនជនជាតិលីបង់ ៥នាក់ ស៊ីរី ២៦នាក់ និងប៉ាឡេស្ទីនពីរនាក់ ដែលជិះទូកចំនួនពីរ នៅឯឆ្នេរសមុទ្រ Qlayaat ភាគខាងជើងប្រទេសលីបង់។
ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ពីភាគខាងជើងប្រទេសលីបង់ មានសកម្មភាពកាន់តែខ្លាំងឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានទូកជាច្រើនគ្រឿងដំណើរជាញឹកញាប់ទៅកាន់ប្រទេសកោះស៊ីប ទួរគី ក្រិក និង អ៊ីតាលី។