អ្នកការទូតរុស្ស៊ី៖ គ្មានអ្វីត្រូវចរចាជាមួយរបបទីក្រុងគីវ ដែលកំពុងសម្លាប់ជនស៊ីវិលនោះទេ

2024/08/19 10:13:50 pm        74

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា ពុំមានអ្វីត្រូវនិយាយជាមួយរបបណាហ្ស៊ីរបស់អ៊ុយក្រែន ដែលកំពុងសម្លាប់ជនស៊ីវិល និងបង្កការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរនោះទេ។

អ្នកស្រី បាននិយាយថា៖«បន្ទាប់ពីថ្ងៃទី ៦ ខែសីហា ពិភពលោក អាចមើលឃើញការឆ្លើយតបរបស់ អ៊ុយក្រែនចំពោះកាយវិការដ៏ល្អនេះ គឺការវាយប្រហាររបស់ក្រុមចោរនៅលើតំបន់ Kursk និងអំពើឃោរឃៅរបស់ពួកគេប្រឆាំងនឹងប្រជាជនស៊ីវិល ការសម្លាប់ដោយចេតនានូវគ្រូពេទ្យ អ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត ការវាយប្រហារលើរថយន្តស៊ីវិល។ ការវាយប្រហារដោយមីស៊ីលទៅលើលំនៅឋាន ការលួចប្លន់ និងសកម្មភាពដែលបង្កើតការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរ។ ដោយសារសកម្មភាពទាំងអស់នេះ ហើយ [ប្រធានាធិបតីរុស្ស៊ី] លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មិនមានអ្វីត្រូវនិយាយជាមួយមនុស្សដែលកំពុងធ្វើបែបនេះទេ»។

យោងតាមអ្នកស្រី Zakharova លោកខាងលិច ត្រូវតែជំរុញទីក្រុងគីវ ឲ្យបញ្ឈប់ការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសរុស្ស៊ី។ អ្នកស្រី បានបញ្ជាក់ថា៖««អ្នកដែលពិតជាចង់ធានាសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចៀសវាងផលវិបាកដ៏មហន្តរាយនៃសកម្មភាពព្រៃផ្សៃរបស់របបណាហ្ស៊ីនៃទីក្រុងគីវ ត្រូវតែជំរុញរបបនេះឲ្យទម្លាក់ចោលវិធីសាស្រ្តនៃសង្គ្រាមភេរវកម្ម ហើយបណ្តាប្រទេសលោកខាងលិចត្រូវ បញ្ឈប់ការលើកទឹកចិត្តបែបនេះ និងការផ្គត់ផ្គង់អាវុធដ៍គ្រោះថ្នាក់ទៅឲ្យរបបទីក្រុងគីវ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm