ក្រុមហាម៉ាស រិះគន់សំណើបទឈប់បាញ់ថ្មីនៅហ្កាហ្សាថាជាការគាំទ្រលក្ខខណ្ឌលោក Netanyahu

2024/08/19 10:15:57 pm        46


ក្រុមហាម៉ាស បានរិះគន់សំណើបទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្កាហ្សា ដែលបានបង្ហាញនៅក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីសប្តាហ៍មុន ថាជាការបំពេញលក្ខខណ្ឌរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាពិសេសការបដិសេធរបស់លោក ក្នុងការព្រមព្រៀងចំពោះបទឈប់បាញ់អចិន្ត្រៃយ៍។

ក្រុមហាម៉ាស បានអះអាងថា សំណើនេះស្របតាមការទាមទាររបស់ លោក Netanyahu រួមទាំងការបដិសេធបទឈប់បាញ់អចិន្ត្រៃយ៍ ដោយនៅតែរក្សាការគ្រប់គ្រងច្រករបៀង Netzarim ច្រកឆ្លងកាត់ទីក្រុង Rafah និងច្រករបៀងPhiladelphia ព្រមទាំងដាក់លក្ខខណ្ឌថ្មីៗលើការដោះដូរអ្នកទោស ដែលក្រុមហាម៉ាស និយាយថា រារាំងការបញ្ចប់កិច្ចព្រមព្រៀង។

ក្រុមហាម៉ាស បានចោទប្រកាន់ លោក Netanyahu ឲ្យ «ទទួលខុសត្រូវទាំងស្រុង» ចំពោះការបរាជ័យរបស់ក្រុមអ្នកសម្របសម្រួល រារាំងកិច្ចព្រមព្រៀង និងបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងអ៊ីស្រាអែល ដោយបន្តសកម្មភាពវាយលុករបស់លោកនៅតំបន់ហ្កាហ្សា។

ក្រុមនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីថ្ងៃទី២ ខែកក្កដា ដោយផ្អែកលើការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា អនុវត្តលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។

ការិយាល័យរបស់លោក Netanyahu បានសម្តែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្របសម្រួល ហើយសង្ឃឹមថាពួកគេនឹងដឹកនាំក្រុមហាម៉ាសឱ្យទទួលយកលក្ខខណ្ឌនៃសំណើដែលបានធ្វើឡើង កាលពីចុងខែឧសភា។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាស ដែលមិនបានចូលរួមដោយផ្ទាល់ បានចោទប្រកាន់អ៊ីស្រាអែលថាបានបន្ថែមលក្ខខណ្ឌថ្មីៗទៅនឹងសំណើដែលបានគាំទ្រកាលពីពេលមុន ហើយបានចោទប្រកាន់រដ្ឋបាលសហរដ្ឋអាមេរិកថា ព្យាយាមបង្កើតបរិយាកាសវិជ្ជមានមិនពិត ដោយបង្ហាញពីការសង្ស័យអំពីលទ្ធផលនៃការចរចា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm