អង្គការសប្បុរសធម៌ Jordan Hashemite (JHCO) បានប្រកាសកាលពីថ្ងៃអាទិត្យថា រថយន្តចំនួន១១៨ គ្រឿងដែលដឹកជំនួយមនុស្សធម៌ បានចូលក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលសប្តាហ៍មុន ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍។
ជំនួយដែលផ្តល់ដោយកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី និងអង្គការ JHCO រួមមានអាហារដែលឆ្អិនរួចជាស្រេច ស្បៀងអាហារ និងសម្ភារៈអនាម័យ សម្លៀកបំពាក់ ភួយ សម្ភារៈពេទ្យ តង់ ពូក និងឈាមជាច្រើនប្លោក។
ជំនួយទាំងនេះ នឹងត្រូវបានចែកចាយដោយអង្គការដៃគូនៅតំបន់ហ្កាហ្សា។ លោក Hussein Shibli អគ្គលេខាធិការអង្គការ JHCO បាននិយាយថា ក្បួនរថយន្តជំនួយ ត្រូវបានបញ្ជូនរៀងរាល់សប្តាហ៍ពីឃ្លាំងរបស់អង្គការសប្បុរសធម៌ និងដៃគូរបស់ខ្លួន។
លោក Shibli បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រថយន្តចំនួន ៣.១៥០គ្រឿងនៃជំនួយមនុស្សធម៌ត្រូវ បានបញ្ជូនទៅតំបន់ហ្កាហ្សា តាមរយៈការឆ្លងកាត់ផ្លូវគោកផ្សេងៗគ្នា។