ទូរទស្សន៍រដ្ឋអ៊ីស្រាអែល KAN រាយការណ៍ថា មនុស្សជាច្រើននាក់ បានរងរបួស អំឡុងការផ្ទុះអាវុធឆ្លងកាត់ព្រំដែនជាមួយលីបង់នាថ្ងៃចន្ទនេះ ។
យោធាអ៊ីស្រាអែល និយាយថា ទីតាំងជាច្រើនកន្លែងនៅតំបន់ភាគខាងជើងអ៊ីស្រាអែល បានក្លាយជាគោលដៅវាយប្រហារចេញពីប្រទេសលីបង់ ។
ភាពតានតឹងបានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារដោយរ៉ុក្កែតដែលអ៊ីស្រាអែលដាក់ការស្តីបន្ទោសលើក្រុមហេសប៊ូឡា បានសម្លាប់កុមារ និងយុវជន ១២នាក់ នៅតំបន់ខ្ពង់រាប Golan Heights ។
អ៊ីស្រាអែល បានឆ្លើយវិញជាមួយការសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសប៊ូឡា នៅតំបន់ជាយក្រុង Beirut ។
ក្រុមហេសប៊ូឡា សន្យាថានឹងសងសឹកអ៊ីស្រាអែល ក៏ដូចជាអ៊ីរ៉ង់ សម្លាប់ការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ ៕