សង្គមកម្ពុជាទាំងមូលគាំទ្រការអនុវត្តច្បាប់ចំពោះក្រុមជ្រុលនិយម ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព សម្រាប់មនុស្ស១៧លាននាក់

2024/08/19 10:32:54 pm        899

សង្គមកម្ពុជាទាំងមូលបានគាំទ្រចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចចំពោះក្រុមជ្រុលនិយម ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេសជាតិចលាចល វឹកវរ និងធ្លាក់ក្នុងភាពអន្តរាយ។

ការគាំទ្រ​ការអនុវត្តច្បាប់នេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ ដែល​ពាក់ព័ន្ធ​នឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យ​សភាកម្ពុជា​ថ្លែងថា ការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗគឺជារឿងសមហេតុផលចាំបាច់ដែលត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមិនមានច្បាប់ដើម្បីគ្រប់គ្រងនោះទេ ហើយការអនុវត្តច្បាប់នោះត្រូវតែមានភាពត្រឹមត្រូវ បម្រើដល់ការការពារសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។

 លោកថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គាំទ្រឱ្យរក្សាសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ស្ថេរភាពក្នុងសង្គមព្រោះថា បើសិនជាយើងមិនអនុវត្តច្បាប់ទេ ជនខិលខូចជនឆ្លៀតឱកាសអាចនឹងយកលេសអីផ្សេងៗធ្វើឱ្យសង្គមយើងច្របូកច្របល់ ដែលធ្វើឱ្យសង្គមយើងឈានទៅបែកបាក់ទៅមានសង្គ្រាមស៊ីវិលដូចដែលយើងធ្លាប់ឆ្លងកាត់មកមិនមែនជារឿងល្អទេ»។  

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាអ្នកតាមដានហេតុការណ៍សង្គមម្នាក់ផងនោះ លោកបណ្ឌិតថា ការគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធអស់លេស គ្មានហេតុផល ដើម្បីទៅចោទប្រកាន់លើអាជ្ញាធរ និងរាជរដ្ឋាភិបាលថាប្រើអំពើហិង្សាផ្តាច់ការ ឬក៏មិនមានភាពច្បាស់លាស់ក្នុងការដាក់ទោសទណ្ឌនោះ។ 

ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រចំពោះការអនុវត្តច្បាប់ និងអំពាវនាវដល់រាជរដ្ឋាភិបាលទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសរក្សាឱ្យបាននូវការងារកម្មករនិយោជិត ព្រោះទម្រាំមានរោងចក្រសហគ្រាសកន្លែងការងារដ៏ច្រើនជូនកម្មករនិយោជិត ដូចសព្វថ្ងៃនេះ មិនមែនជាការងាយទេ។

លោកថ្លែងថា៖«រាជរដ្ឋាភិបាលស្របច្បាប់គឺ មានសិទ្ធិគ្រប់យ៉ាងក្នុងការរក្សានូវសុខសុវត្ថិភាពក្នុងការរក្សានូវសណ្តាប់ធ្នាប់សាធារណៈ ដើម្បីចៀសវាការបង្កលក្ខណៈណាមួយ ដែលកើតឡើងជាយថាហេតុ ឬជាការរៀបចំទុកជាមុនរបស់ក្រុមជ្រុលនិយម ដែលតែងតែបង្កនូវភាពអសន្តិសុខសង្គម បង្កចលាចល»។ 

 រីឯ លោក ហ៊ុយ សម្បត្តិ ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបពួកឧទ្ទាមក្រៅស្រុក ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ 

លោកបញ្ជាក់ថា៖«ក្នុងនាមប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាកម្មករនិយោជិតគាំទ្រចំណាត់ការផ្លូវច្បាប់ គាំទ្ររដ្ឋាភិបាល១០០ភាគរយ ក្នុងការបង្ក្រាប និងទប់ស្កាត់ពួកឧទ្ទាមក្រៅស្រុក ពួកឧទ្ទាមក្រៅច្បាប់ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ពួកយើងខ្ញុំទាំងអស់គ្នាជាកម្មករនិយោជិត ជាប្រជាពលរដ្ឋក្នុងស្រុកខ្មែរអបអរសប្បាយរីករាយណាស់ ឃើញចំណាត់ការកណ្តាប់ដៃដែក ធ្វើឱ្យមានស្ថេរភាពការងារ ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ»។

កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរមានសត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ពាក់ព័ន្ធផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អ្នកទាំងនោះកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm