ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមស្ម័គ្រចិត្តព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភាគនិរតីប្រទេសទួរគី

2024/08/19 10:36:24 pm        47

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទួរគី និងក្រុមស្ម័គ្រចិត្ត បានព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងនៅតំបន់ភាគនិរតីប្រទេស កាលពីថ្ងៃអាទិត្យ ។

លោក Ibrahim Yumakli គឺជារដ្ឋបាលព្រៃឈើទួរគី និយាយថា កិច្ចខិតខំរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនឹងបន្តពេញមួយយប់ ហើយខ្យល់ស្ងប់ងាយស្រួលពន្លត់ភ្លើងឆេះព្រៃច្រើន ។

លោកបន្តថា ក្រុមអាជ្ញាធរ បានជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃសរុប ២៤៧កន្លែងនៅតាមតំបន់ព្រៃ និងតំបន់ជនបទ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុនរហូតមក ហើយភ្លើងឆេះព្រៃ ២៤១កន្លែង ត្រូវទប់ស្កាត់បាន ។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នគ្មានភ្លើងឆេះព្រៃណា ធ្វើឲ្យពួកយើងព្រួយបារម្ភនោះឡើយ ។ ភ្លើងឆេះព្រៃធំៗ ២កន្លែង បន្តឆាបឆេះចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍រហូតមក ក្នុងនោះភ្លើងឆេះព្រៃមួយ នៅខេត្តភាគលិច Izmir និងភ្លើងឆេះព្រៃមួយទៀតនៅខេត្តភាគខាងជើង Bolu ត្រូវទប់ស្កាត់បានកាលពីព្រឹកថ្ងៃអាទិត្យ ។

ក្រុមអាជ្ញាធរទួរគី បានព្រមានពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃបន្ថែមទៀតនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងលិចប្រទេសនារយៈពេល ២ថ្ងៃក្រោយ ដោយសារសីតុណ្ហភាពខ្ពស់ សំណើមទាប និងខ្យល់បក់ខ្លាំង ។

សូមបញ្ជាក់ថា តំបន់ជាច្រើនរបស់ទួរគី ជាពិសេសនៅតំបន់ឆ្នេរ Mugla ញាំញីដោយសារភ្លើងឆេះព្រៃរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលដែលរដូវក្តៅកាន់តែក្តៅខ្លាំង និងស្ងួតជាងមុន ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm