ឯកអគ្គរដ្ឋទូតអាស៊ែរបៃហ្សង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Polad Bulbuloglu បានប្រាប់សារព័ត៌មាន TASS ថា ការិយាល័យអគ្គកុងស៊ុលរុស្ស៊ី អាចនឹងត្រូវបានបើក នៅក្នុងប្រទេសអាស៊ែរបៃហ្សង់ ហើយបញ្ហានេះ កំពុងស្ថិតក្រោមការពិភាក្សា។
អ្នកការទូតរូបនេះ បាននិយាយថា៖«ប្រទេសរុស្ស៊ី បានបង្ហាញពីបំណងចង់បើកការិយាល័យអគ្គកុងស៊ុលមួយ ពីព្រោះយើង [អាស៊ែរបៃហ្សង់] មានការិយាល័យអគ្គកុងស៊ុលពីរ នៅក្នុងប្រទេសរុស្ស៊ី គឺនៅក្នុងទីក្រុង Yekaterinburg និងនៅទីក្រុង St. Petersburg។ «តាមធម្មតា ការបើកការិយាល័យទាំងនេះ គឺគិតពីទំហំប្រទេសរបស់អ្នក និងចំនួនជនជាតិអាស៊ែរបៃហ្សងដែលរស់នៅក្នុងប្រទេសរបស់អ្នក»។
លោក Bulbuloglu បានបន្តថា៖ «ទោះជាយ៉ាងណា នៅប្រទេសអាស៊ែរបៃហ្សង់ខ្លួនឯង វិស័យការងារសម្រាប់ស្ថានកុងស៊ុល មានកម្រិត»។ «យ៉ាងណាក៏ដោយ ការងារក្នុងទិសដៅនេះ កំពុងដំណើរការ ហើយជម្រើសផ្សេងៗ ត្រូវបានស្នើឡើង។ បញ្ហានេះ គឺស្ថិតក្នុងដំណាក់កាលនៃការពិភាក្សា»។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (សភាជាន់ខ្ពស់) លោក Grigory Karasin មុននេះ បាននិយាយថា ការត្រៀមរៀបចំ អាចនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតការិយាល័យអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Khankendi។