ក្រុមអាជ្ញាធរក្នុងស្រុក និយាយនៅថ្ងៃចន្ទនេះថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរប្រេងឥន្ធនៈនៅរោងចក្រគីមីឥន្ធនៈ Sterlitamak ស្ថិតនៅតំបន់ Bashkiria របស់រុស្ស៊ី ក្រោយហេតុការណ៍ផ្ទុះបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើង ហើយសេវាកម្មសង្រ្គោះបន្ទាន់ និយាយថា អគ្គិភ័យ ស្ថិតក្រោមការគ្រប់គ្រងវិញហើយ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេពីមូលហេតុបណ្តាលឲ្យឧបទ្ទេវហេតុនេះ កើតឡើង ។
រោងចក្រដែលស្ថិតនៅចម្ងាយ ១.៥០០គ.មភាគខាងកើតទីក្រុងម៉ូស្គូនេះ ផលិតកៅស៊ូ និងសារធាតុជំនួយសម្រាប់ប្រេងឥន្ធនៈ និងប្រេងឥន្ធនៈយន្តហោះ ។
ទីភ្នាក់ងារព័ត៌មាន Interfax ដោយលើកឡើងពីសម្តីក្រុមមន្រ្តីក្នុងស្រុក បានរាយការណ៍ថា ខ្សែសង្វាក់ផលិតនៅរោងចក្របន្តធម្មតា បើទោះបីជាមានអគ្គិភ័យកើតឡើងក៏ដោយ ៕