លោក Yunus របស់បង់ក្លាដែសសន្យាគាំទ្រជនជាតិរ៉ូហ៊ីងយ៉ា ក្នុងសុន្ទរកថាគោលនយោបាយដំបូង

2024/08/19 11:45:17 pm        75

មេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសបង់ក្លាដែស គឺលោក Muhammad Yunus បានថ្លែងសុន្ទរកថាគោលនយោបាយរដ្ឋាភិបាលដ៏សំខាន់លើកដំបូងរបស់លោក ដែលលោកបានសន្យាថា នឹងគាំទ្រសហគមន៍រ៉ូហ៊ីងយ៉ា ដែលកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេស និងបន្តពាណិជ្ជកម្មសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដែស។

ដោយកំណត់អាទិភាពនានារបស់លោក នៅចំពោះមុខអ្នកការទូត និងតំណាងអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែសីហា) លោក Yunus បានសន្យាថា រដ្ឋាភិបាលរបស់លោក «នឹងបន្តគាំទ្រដល់ប្រជាជនរ៉ូហ៊ីងយ៉ារាប់លាននាក់ដែលស្នាក់នៅក្នុងប្រទេសបង់ក្លាដែស»។

លោកបានលើកឡើងថា៖ «យើងត្រូវការកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់សហគមន៍អន្តរជាតិសម្រាប់ប្រតិបត្តិការមនុស្សធម៌រ៉ូហ៊ីងយ៉ា និងការធ្វើមាតុភូមិនិវត្តន៍ជាយថាហេតុរបស់ពួកគេទៅកាន់ប្រទេសកំណើតរបស់ពួកគេ គឺសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិពេញលេញ»។

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែស ជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ១លាននាក់។ ពួកគេភាគច្រើនបានភៀសខ្លួនចេញពីប្រទេសជិតខាងមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការបង្រ្កាបពីសំណាក់ពួកយោធា ដែលឥឡូវនេះ ក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេត ជុំវិញការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍របស់តុលាការអង្គការសហប្រជាជាតិ។

សម្រាប់លោក Yunus អ្នកសេដ្ឋវិទូវ័យ ៨៤ឆ្នាំ ដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព បានវិលត្រឡប់មកពីអឺរ៉ុបវិញក្នុងខែនេះ បន្ទាប់ពីត្រូវបានជ្រើសរើសដោយប្រធានាធិបតី លោក Mohammed Shahabuddin ឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដោយបំពេញតម្រូវការសំខាន់ៗរបស់មេដឹកនាំបាតុកម្មរបស់និស្សិត។ អ្នកកាន់តំណែងមុន គឺលោកស្រី Sheikh Hasina វ័យ ៧៦ឆ្នាំ បានភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃទី៥ ខែសីហា ដោយឧទ្ធម្ភាគចក្រ ក្រោយការកាន់អំណាចរយៈពេល ១៥ឆ្នាំ ត្រូវបានទម្លាក់ដោយការតវ៉ាប្រឆាំងរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm