គ្មាន​លិខិតឆ្លងដែន​វ៉ាក់សាំង អង់គ្លេស​ដាក់​ចេញ​ផែនការ​វីរុស​ COVID​-19 នៅ​រដូវរងា​

2021/09/13 11:45:56 am        446

​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson នឹង​ដាក់​ចេញ​ផែនការ​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​កញ្ញា​ស្អែក​នេះដើម្បី​គ្រប់គ្រង​ការ​រាលដាល​វីរុស​កូ​វីដ​-១៩ នៅ​ខែ​រដូវរងា ដោយ​ប្រកាស​ពី​ការសម្រេច​លុបចោល​ការ​ណែនាំ​អំពី​លិខិតឆ្លងដែន​វ៉ាក់សាំង និង​ជំហាន​ដើម្បី​បញ្ចប់​អំណាច​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​មួយ​ចំនួន​។

លោក Johnson កំពុង​រង​ការរិះគន់​ពី​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោក ​ចំពោះ​ការដំឡើង​ពន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ​និង​សង្គម ដែល​នាំ​ឲ្យ​មានការ​កំណត់​ថានឹង​បន្ធូរបន្ថយ​ការរិះគន់​ទាំងនោះ​ ដោយ​បោះបង់​ចោល​ផែនការ​ណែនាំ​លិខិត​ឆ្លងដែន ទោះបី​ជា​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កើន​ឡើង​ក៏ដោយ​។ ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Sajid Javid បាន​និយាយ​ថា​ លោក​មិនបាន​គិតទុក​ជាមុន​អំពី​វិធានការ​ទប់ស្កាត់​បន្ថែម​ទេ ហើយ​លិខិតឆ្លងដែន​វ៉ា​ក់​សាំង​នឹង​មិន​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែរ ខណៈ​រដ្ឋាភិបាល​ពឹងផ្អែក​លើ​វ៉ាក់សាំង​ និង​តេស្ត​ដើម្បី​ការពារ​សាធារណជន​។​

​លោ Javid បាន​ប្រាប់​ព័ត៌មាន Sky News ថា បច្ចុប្បន្ន​នេះ​យើង​កំពុង​ឈាន​ចូល​រដូវ​កាល​ស្លឹកឈើ​ជ្រុះ និង​រដូវរងា នាយករដ្ឋមន្ត្រី​នៅ​សប្ដាហ៍​នេះ​នឹង​រៀបចំ​ផែនការ​ដើម្បី​គ្រប់​គ្រង​វីរុស COVID ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ហើយ​យើង​នឹង​បញ្ជាក់​ឱ្យ​ច្បាស់​ថា កម្មវិធី​វ៉ាក់សាំង​របស់​យើង​កំពុង​ដំណើរការ​ហើយ​។ រហូតមកដល់​ពេលនេះ​ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន​៧,២២៦,២៧៦​ករណី និង​មាន​អ្នក​ស្លាប់ ១៣៤,២០០​​នាក់​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm