លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអាកាសរបស់រុស្ស៊ី បានវាយប្រហារទៅលើមូលដ្ឋានពីររបស់ក្រុមភេរវករ នៅក្នុងតំបន់រដ្ឋបាល Deir ez-Zor របស់ប្រទេសស៊ីរី។
លោកបាននិយាយថា៖«កាលពីថ្ងៃសៅរ៍ កងកម្លាំងអាកាសយានិករុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងចំនួនពីរដែលត្រូវបានដាក់ពង្រាយក្រុមសកម្មប្រយុទ្ធដែលបានចាកចេញពីតំបន់ al-Tanf (ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក) ហើយកំពុងលាក់ខ្លួននៅក្នុងតំបន់ពិបាកទៅដល់នៃជួរភ្នំ Al-Bishri នៅក្នុងតំបន់រដ្ឋបាល Deir ez-Zor» ដោយបានបន្ថែមថា ការវាយប្រហារដោយបាញ់ផ្លោងមួយគ្រាប់របស់ក្រុមសកម្មប្រយុទ្ធនៃក្រុមភេរវកម្ម Jabhat al-Nusra (នៅក្រៅច្បាប់ក្នុងប្រទេសរុស្ស៊ី) ទៅលើទីតាំងកងទ័ពរដ្ឋាភិបាលស៊ីរីត្រូវបានគេរាយការណ៍នៅក្នុងតំបន់កាត់បន្ថយភាពតានតឹងនៃទីក្រុង Idlib។