ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី 'Russia 24' ថា ប្រទេសរបស់លោក នឹងមិនបញ្ឈប់ជនអន្តោប្រវេសន៍ពីការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបទៀតទេ ។
លោក Lukashenko និយាយថា អ្នកបានធ្វើឲ្យខ្ញុំពិបាក តាមរយៈទណ្ឌកម្ម ហើយទាមទារឲ្យខ្ញុំការពារសហភាពអឺរ៉ុបពីលំហូរចូលជនអន្តោប្រវេសន៍ ។
លោកបន្តថា វាលែងបែបហ្នឹងទៀតហើយ ខ្ញុំនឹងអនុញ្ញាតឲ្យពួកគេទៅកន្លែងណាដែលពួកគេចង់ទៅ ។ ពួកគេនឹងមិននៅជាមួយពួកយើងទៀតទេ នេះគឺជាគោលនយោបាយរបស់ខ្ញុំ ។
សូមបញ្ជាក់ថា ប៉ូឡូញ និងសហភាពអឺរ៉ុប បានចោទប្រកាន់បេឡារុស និងរុស្ស៊ីថាព្យាយាមធ្វើឲ្យរីករាលដាលភាពវឹកវរ ចាប់តាំងពីឆ្នាំ ២០២១រហូតមក បានរយៈការបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់តំបន់ព្រំដែន គឺជាអ្វីដែលទីក្រុងវ៉ាសូវី ចាត់ទុកថាជាសង្រ្គាមកូនកាត់ ឬសង្រ្គាមចម្រុះ ។
ទីក្រុង Minsk និងទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់មួយនេះ ៕