អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយនៅថ្ងៃចន្ទនេះថា បទឈប់បាញ់នៅហ្កាហ្សាមិនពាក់ព័ន្ធនឹងការសងសឹកសម្រាប់ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នោះទេ ។
អ៊ីរ៉ង់ បានគំរាមសងសឹកអ៊ីស្រាអែល ក្រោយឃាតកម្មលើមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅ ។
អ៊ីស្រាអែលពុំបានប្រកាសទទួលស្គាល់ ឬច្រានចោលនោះឡើយចំពោះការស្លាប់របស់លោក Haniyeh នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ។
កិច្ចប្រជុំជាប់គាំងអស់រយៈពេលច្រើនខែលើបទឈប់បាញ់នៅតំបន់ហ្កាហ្សា គ្របដណ្តប់លើបញ្ហាតែមួយ ក្នុងនោះអ៊ីស្រាអែលនិយាយថា សង្រ្គាមអាចបញ្ចប់ទៅបាន លុះត្រាតែកម្ទេចអស់គ្មានសល់ក្រុមហាម៉ាស់ ក៏ដូចជាកងកម្លាំងយោធា និងក្រុមនយោបាយរបស់ពួកគេ ហើយក្រុមហាម៉ាស់ និយាយថា ពួកគេទទួលយកតែបទឈប់បាញ់អចិន្រ្តៃយ៍ និងមិនអចិន្រ្តៃយ៍ប៉ុណ្ណោះ ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចាត់ទុកការជំរុញ ផ្នែកការទូតចុងក្រោយគេបង្អស់របស់ទីក្រុងវ៉ាស៊ីងតោន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាថាជារឿងល្អបំផុត ប្រហែលជាឱកាសចុងក្រោយគេបង្អស់ និងបានជំរុញឲ្យភាគីទាំងអស់សម្រេចកិច្ចព្រមព្រៀងឲ្យខាងតែបាន ៕
