តួលេខ​កូវីដ-១៩​នៅ​កម្ពុជា​បាន​កើន​លើស ១​សែន​ករណី​ហើយ​នៅ​ថ្ងៃ​នេះ ជាង​៩៩​%​ឆ្លង​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

2021/09/13 03:06:30 pm        567

ភ្នំពេញ៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ១០​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ជាង ៦០០​នាក់​បន្ថែម​ទៀត​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៦២៩​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១៣​នាក់ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប បាន​កើន​​ដល់​ចំនួន ១០០,១៣៣​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។

បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល មនុស្ស​រហូត​ដល់​ទៅ ៩៩,៥៩៧​នាក់ ឬ​ស្មើ​ ៩៩.៤៨​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក​នេះ ឬ​ក្រោយ​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។

ចំណែក​ឯ​តួលេខ​អ្នក​ស្លាប់​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ២,០៤៩​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​ករណី​ស្លាប់​ថ្មី​ចំនួន ៩​នាក់​ដែល​ក្រសួង​ទើបប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

ទោះជាយ៉ាងណា ក្រសួង​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩៤,៣២៦​នាក់ ឬ​ស្មើជាង ៩៤​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm