ចិន និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ បន្ទាប់ពីជំនួបមេដឹកនាំទាំង២

2024/08/20 05:44:07 pm        435

ប្រទេសចិន និងវៀតណាម កាលពីថ្ងចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើឯកសារចំនួន ១៤ ដែលគ្របដណ្ដប់លើផ្លូវរថភ្លើង ឆ្លងកាត់ព្រំដែនទៅកាន់ការនាំចេញក្រពើ បន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping បានជួបជាមួយមេដឹកនាំវៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុងប៉េកាំង។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីបានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមកាលពីដើមខែនេះ បង្ហាញពីបំណងប្រាថ្នារវាងប្រទេសជិតខាងទាំងពីរក្នុងការពង្រឹងទំនាក់ទំនង ស្របពេលមានការកើនឡើងនៃទំហំពាណិជ្ជកម្ម និងការវិនិយោគ ទោះបីជាមានការប៉ះទង្គិចគ្នាម្តងម្កាលជុំវិញព្រំដែនក្នុង សមុទ្រចិនខាងត្បូងក៏ដោយ។ 

លោក Xi បាននិយាយនៅក្នុងកិច្ចប្រជុំថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតប្រទេសជិតខាតរបស់ខ្លួន ហើយគាំទ្រវៀតណាមក្នុងការប្រកាន់ខ្ជាប់នូវការដឹកនាំបក្ស ប្រកាន់យកមាគ៌ាសង្គមនិយមសមស្របទៅនឹងលក្ខខណ្ឌប្រទេសរបស់ខ្លួន និងពង្រឹងបុព្វហេតុកំណែទម្រង់ និងទំនើបកម្មសង្គមនិយម។ 

លោក Xi ដែលបានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការងារល្អ និងមិត្តភាពផ្ទាល់ខ្លួនជាមួយលោក ឡឹម បានលើកឡើងថា ខ្ញុំជឿជាក់ថាផ្លូវរបស់យើងនឹងពង្រីកកាន់តែទូលំទូលាយ នៅពេលដែលយើងដើរទៅមុខបន្ថែមទៀត ។

លោក ឡឹម បានហៅទំនាក់ទំនងទ្វេភាគីថាជា អាទិភាពកំពូលក្នុងគោលនយោបាយខាងក្រៅរបស់វៀតណាម ហើយបានហៅដំណើររបស់រូបលោកទៅកាន់ប្រទេសចិនថាជា ការអះអាងរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ក្នុងការផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm