រុស្ស៊ី៖ គ្មានកិច្ចចរចាសន្តិភាពទេនៅពេលនេះ ខណៈនាយករដ្ឋមន្ត្រីឥណ្ឌានឹងទៅកាន់អ៊ុយក្រែន

2024/08/20 06:45:36 pm        426

ជំនួយការប្រធានាធិបតីរុស្សីម្នាក់ បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយទីក្រុងគីវនោះទេ បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនឆ្លងកាត់ព្រំដែន ចូលទៅភាគខាងលិចប្រទេសរុស្ស៊ី។ លោក Yury Ushakov បាននិយាយកាលពីថ្ងៃចន្ទថា ការចរចានាពេលនេះ មិនអាចធ្វើទៅបាននោះទេ ដោយសារតែស្ថានភាពនៅក្នុងតំបន់ ឃើស(Kursk)។

លោកនិយាយថា សំណើសម្រាប់ការចាប់ផ្តើមការចរចាសន្តិភាព ដែលបង្ហាញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានសុពលភាព។ កាលពីខែមិថុនា លោកពូទីន បានដាក់លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព ដែលរួមមានការដកទ័ពអ៊ុយក្រែនចេញពីតំបន់ទាំងបួន ដែលរុស្ស៊ី បានដាក់បញ្ចូលជាឧបសម្ព័ន្ធជាឯកតោភាគី។

លោក Ushakov និយាយថា លទ្ធភាពនៃកិច្ចពិភាក្សាដ៏មានសក្តានុពលណាមួយ «អាស្រ័យលើស្ថានភាព រួមទាំងនៅសមរភូមិផងដែរ»។

កងកម្លាំងអ៊ុយក្រែន បានចេញផ្សាយវីដេអូ កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ បង្ហាញពីអ្វីដែលពួកគេអះអាងថាជាស្ពានចំនួនពីរកន្លែងនៅលើទន្លេ Seym ត្រូវបានបំផ្លាញ។ ពួកគេ និយាយថា ការវាយប្រហារនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនរបស់យោធារុស្ស៊ី។

អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ស្ពានទីបីត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា និងអ៊ុយក្រែន បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅអ៊ុយក្រែននៅថ្ងៃសុក្រ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌាម្នាក់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ និងការរួមចំណែកដែលអាចធ្វើទៅបាន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm