ព្រះចន្ទពេញដួងដំបូងបង្អស់នៃឆ្នាំ២០២៤ បានបញ្ចេញពន្លឺដ៏ស្រទន់របស់ខ្លួនលើប្រទេសនានាជុំវិញពិភពលោកកាលពីយប់ថ្ងៃច័ន្ទ (១៩ សីហា) ជាមួយនឹងអ្នករងចាំមើលបានប្រមូលផ្តុំគ្នាដើម្បីទទួលបានទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ ខណៈដែលព្រះចន្ទបានលេចចេញជារូបរាងធំជាង និងភ្លឺជាងមុននៅល្ងាចថ្ងៃចន្ទ ក្នុងដែលព្រះចន្ទខៀវ និងព្រះចន្ទពេញដួងដ៏ធំរះស្របពេលគ្នា។

ប្រទេសនានាជុំវិញពិភពលោកដូចជា ប្រេស៊ីល អេស្ប៉ាញ ព័រទុយហ្គាល់ ទួរគី កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសជាច្រើនទៀតអាចឃើញទិដ្ឋភាពដ៏កម្របែបនេះដែលជាលើកដំបូងសម្រាប់ឆ្នាំនេះ។ ព្រះចន្ទបានរះបញ្ចេញពន្លឺភ្លឺចែងចាំងពីលើទីក្រុងទាំងនោះ ខណៈដែលអ្នកទស្សនាបាននាំគ្នាថតយករូបភាពដ៏ស្រស់ស្អាត។

ព្រះចន្ទពេញដួងនេះត្រូវបានគេចាត់ទុកថាជាព្រះចន្ទពេញវង់ដ៏ធំ (Supermoon) នៅពេលវាទៅដល់ចំណុចជិតផែនដីបំផុតក្នុងគន្លងរបស់ខ្លួន ដែលធ្វើឱ្យវាមើលទៅមានទំហំធំខ្លាំងពីផែនដី ហើយព្រះចន្ទខៀវ (Blue Moon) ដែលកើតឡើងរៀងរាល់ ២ទៅ ៣ឆ្នាំម្តង មិនមែនសំដៅទៅលើពណ៌របស់វាទេ ប៉ុន្តែនៅពេលដែលមានព្រះចន្ទពេញវង់ចំនួនពីរក្នុងខែតែមួយ៕
