មេដឹកនាំអ៊ុយក្រែន៖ ការវាយប្រហារលើតំបន់ ឃើស របស់រុស្ស៊ីបង្ហាញថា បន្ទាត់ក្រហមរបស់លោកPutin បានត្រឹមគំរាម

2024/08/20 07:31:38 pm        394

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា ការវាយលុករបស់ប្រទេសលោកលើតំបន់ឃើស (Kursk) របស់រុស្ស៊ី បានបង្ហាញថា ការគំរាមកំហែងរបស់វិមានក្រឹមឡាំងពីការសងសឹកបានត្រឹមតែមាត់ប៉ុណ្ណោះ ហើយលោកបានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv បន្ធូរបន្ថយការរឹត្បិតប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិច។

លោក Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនពេលនេះបានគ្រប់គ្រងលើផ្ទៃដីជាង១.២៥០ គីឡូម៉ែត្រក្រឡា និងភូមិប្រមាណ៩២ នៅក្នុងតំបន់ឃើស ខណៈប្រទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារស្ពានទីបីនៅក្នុងតំបន់នេះ ដែលបង្កឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន។

អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើតំបន់នេះរបស់រុស្ស៊ីកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការឈ្លានពានដ៏ធំបំផុតចូលទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរក្នុងប្រតិបត្តិការ ដែលទីក្រុង Kyiv និយាយថាមានគោលបំណងដណ្ដើមយកតំបន់និងធ្វើជាតំបន់ទ្រនាប់ និងបញ្ឈប់ម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី។

ថ្លែងទៅកាន់ការប្រមូលផ្តុំអ្នកការទូតអ៊ុយក្រែន លោក Zelensky បានលើកឡើងពីសម្ព័ន្ធមិត្តដែលបានផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយ ប៉ុន្តែបានប្រាប់ទីក្រុង Kyiv ថា អាវុធទាំងនោះមិនអាចប្រើប្រាស់វាឱ្យជ្រៅនៅក្នុងប្រទេសរុស្ស៊ីបានទេ ដោយសារខ្លាចឆ្លងបន្ទាត់ក្រហម ដែលកំណត់ដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលលោក Zelenskyនិយាយថាការកំណត់បន្ទាត់ក្រហមនេះបានត្រឹមតែមាត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm