១ខែសីហា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបជាង ៥៧គីឡូក្រាម

2021/09/13 07:50:24 pm        485

ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែសីហាឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប​បានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។

ករណីល្មើសដែលបង្ក្រាបបានទាំងនោះ រួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន​៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។

កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។

ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមាន​ចំនួន​៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុង​ករណី​សំយោគ កែច្នៃ មាន១នាក់។ មានជនបរទេស២១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។

ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការ​កើន​ឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់យកបានថយចុះ១៦១គីឡូក្រាម និង ៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត២២០គីឡូក្រាម។

កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ចយើងបង្ក្រាបបានករណីធំៗ។គ្រឿងញៀនដែលចាប់បានក្នុងខែសីហាឆ្នាំ២០២១នេះ រួមមាន មេតំហ្វេតាមីនក្រាមម្ស៉ៅ​ជាង​៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិចស្រ្តាស៊ីជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepamជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម។

ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាម​ឡើងទៅ​មាន​៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមាន​គ្រឿងញៀន​សរុបករណីនេះដល់ទៅជាង២០គីឡូក្រាម សាធាតុផ្សំសរុបជាង២គីឡូក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm