CLV-DTA នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនោះ

2024/08/20 08:16:49 pm        484

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការលើកស្ទួយវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ ព្រំដែនឱ្យកាន់តែមានភាពប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ដំណើរ​ការបឋម កម្មវិធី ទូទាត់បាគងទេសចរ “Bakong Tourist App” នៅខេត្តសៀមរាប ម្សិល​មិញ​នេះថា ទាក់ទងនឹងប្រវត្តិសាស្រ្តរបស់អាណាចក្រខ្មែរ មានអាយុកាលយូរ​លង់ណាស់​មកហើយ ដែលជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ី អាគ្នេយ៍ ប៉ុន្តែដោយសារតែសង្រ្គាមឥតឈប់ឈរ ទើបធ្វើឱ្យប្រទេសយើងក្លាយ​ទៅជា​ប្រទេសដ៏​អភ័ព្វ។ មូលហេតុនៃការកើតសង្រ្គាម គឺដោយសារតែការបែកបាក់សាមគ្គីផ្ទៃក្នុង ការស្តាប់ និងជឿតាម​ពាក្យញុះញង់ពីអ្នកដទៃ ហើយងាកមកបំផ្លាញជាតិឯង ធ្វើឱ្យរាំងស្ទះ ដល់ការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិ។

នេះជាបទពិសោធដ៏ជូរចត់ ដែលអ្នកនយោបាយកម្ពុជាគួរសិក្សាស្វែងយល់ និងចៀសវាងឱ្យបាន ព្រោះថា សន្តិភាពមានតម្លៃ មិនអាចកាត់ថ្លៃបាន, មានសន្តិភាពទើបមានការអភិវឌ្ឍ​លើគ្រប់​វិស័យ ដែលអនុញ្ញាតឱ្យយើងអាចរស់នៅដោយគ្មានការ​ភ័យខ្លាច មាន អាហារ​ទទួល​ទាន​គ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិ​ជំនឿ​សាសនា មាន លទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាចធ្វើដំណើរកម្សាន្ត​ក្នុងឱកាស​ពិធីបុណ្យនានាទាំងក្នុងនិងក្រៅប្រទេស។

លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនគម្រោង (CLV-DTA), ថ្មីៗនេះមានការបំផុសបំផុល និង​ញុះញង់​ពីក្រុមជ្រុលនិយម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បានបង្កើតឡើងតំាងពីឆ្នាំ ១៩៩៩ ដោយធ្វើឱ្យសាធារណជន មានការខឹងសម្បា​មក​កាន់រាជរដ្ឋាភិបាល និងមានការព្រួយបារម្ភលើការខាតបង់ប្រយោជន៍នានាជាពិសេសទឹកដី។ តាមពិតកិច្ចព្រម ព្រៀងនេះ គ្រាន់តែអនុញ្ញាតឱ្យប្រទេសទាំងបីធ្វើសហប្រតិបត្តិការជាមួយគ្នា ក្នុងនាមប្រទេសជិតខាង ដើម្បីពន្លឿនការអភិវឌ្ឍ ក្នុងនោះប្រទេសនីមួយៗ​ត្រូវគ្រប់គ្រង​ទឹកដីរបស់ខ្លួន ។ បញ្ហានេះ មិនមានការបាត់បង់ទឹកដីដូចការបំភ្លៃព័ត៌មានមួយចំនួន ពីអ្នក វិភាគគ្មានមូលដ្ឋាននោះឡើយ ព្រោះទឹកដីកម្ពុជានៅតែជារបស់កម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ផ្ទុយទៅវិញ ជុំវិញកិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការ​ជួយ​លើកស្ទួយវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាព បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែន ឱ្យកាន់តែមានភាព ប្រសើរឡើង ។ បញ្ហានេះ, លោកជំទាវបណ្ឌិត បានអំពាវនាវដល់មន្រ្តីរាជការស្ថិតក្រោមឱវាទ៍ និងសាធារណជន កុំស្តាប់ និងជឿតាម ការញុះញង់ យើងត្រូវចេះរួបរួមសាមគ្គីគ្នា និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យ កាន់តែរីកចម្រើនខ្លាំងថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលមានសម្តេចតេជោ ជាអគ្គស្ថាបនិកដ៏ឆ្នើម និងក្រោមការដឹកនាំ រាជរដ្ឋាភិបាលដោយ សម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm