តាមរយៈ account facebook របស់បងប្អូនខ្មែរដែលកំពុងរស់នៅទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកបានសម្ដែងការគាំទ្រកិច្ចសហប្រតិការតំបន់អភិវឌ្ឍន៍ត្រីកោណCLV និងប្រកាសប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនតូចដែលមានគំនិតអវិជ្ជមានបង្អាក់ការអភិវឌ្ឍន៍ប្រទេស បង្កភាពវឹកវរដ៏សង្គមនិងជឿជាក់លើការដឹកនាំនិងប្រសាសន៍ដ៏ថ្លៃថ្លាពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេសបានយល់ឃើញថាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ដោយឈរលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិជាគោល ដើម្បីការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាពិតប្រាកដ។ ការអភិវឌ្ឍតំបន់ត្រីកោណខេត្តទាំង៤ នោះមិនបានធ្វើឲ្យបាត់ទឹកដីរបស់កម្ពុជាយើងឡើយ។ផ្ទុយទៅវិញខេត្តទាំង ៤ នៅតែជាខេត្ត និងទឹកដីរបស់កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សេវាសាធារណៈចរន្តសេដ្ឋកិច្ច និងសមិទ្ធផលជាច្រើនទៀតលើគ្រប់វិស័យមានប្រជាពលរដ្ឋរាប់លាននាក់កំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។ ជាចុងក្រោយបងប្អូនខ្មែរយើងក៏បានអំពាវនាវដល់យុវជនប្រជាពលរដ្ឋទាំងអស់កុំជឿតាមការញុះញង់របស់ពួកជ្រុលនិយមដែលមានបំណងបង្កអស្ថេរភាពសន្តិសុខនៅក្នុងសង្គម និងបង្អាក់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
