បេឡារុស បញ្ជូនទ័ព យន្តហោះ និងគ្រឿងសព្វាវុធបន្ថែមទៅកាន់ព្រំដែនជាមួយអ៊ុយក្រែន

2024/08/20 09:01:43 pm        357

ប្រទេសបេឡារុស បាននិយាយកាលពីថ្ងៃចន្ទ (១៩ សីហា) ថា ខ្លួនបានបញ្ជូនយន្តហោះ កងកម្លាំងការពារដែនអាកាស និងគ្រឿងសព្វាវុធបន្ថែមទៀតទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាស៊ិនកូ (Alexander Lukashenko) បាននិយាយថាលោកបានដាក់ពង្រាយជិតមួយភាគបីនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបេឡារុសទៅកាន់តំបន់ព្រំដែន។

មេបញ្ជាការកងទ័ពអាកាស និងការពារដែនអាកាសបេឡារុស លោក អាន់ឌ្រី លូកយ៉ានូវវ៉ិច (Andrei Lukyanovich) បានប្រាប់ទូរទស្សន៍រដ្ឋ CTV ថា «កងកម្លាំងត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ ហើយនៅពេលនេះពួកគេកំពុងបំពេញកាតព្វកិច្ចនៅព្រំដែនភាគខាងត្បូងរបស់ប្រទេស»។ លោក Lukyanovich បន្ថែមថា កងអាកាសចរណ៍ កងកម្លាំងមីស៊ីលប្រឆាំងយន្តហោះ និងកងទ័ពបច្ចេកទេសវិទ្យុ ត្រូវបានដាក់ពង្រាយទៅកាន់ព្រំដែន។

ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរបស់រុស្ស៊ី មេដឹកនាំបេឡារុស លោក Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចោទប្រកាន់ទីក្រុងគីវ ពីគោលនយោបាយឈ្លានពាន និងបានបញ្ជូនកងទ័ពរបស់ខ្លួនជាង ១២០.០០០នាក់ទៅកាន់ព្រំដែន។

អ៊ុយក្រែន បាននិយាយថា ខ្លួនមិនបានមើលឃើញការកើនឡើងនៃកងទ័ពបេឡារុសនៅតាមព្រំដែនទេ ហើយបានហៅសេចក្តីថ្លែងការណ៍របស់លោក Lukashenko ថាជា «វោហាសាស្ត្រវាយប្រហារ» ក្នុងគោលបំណងដើម្បីផ្គាប់ចិត្តលោក ពូទីន ដែលបានប្រើបេឡារុសជាទ្រនាប់ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm