វៀតណាម​ព្រមាន​ការ​ប្រញាប់​បើក​ឡើងវិញ​បន្ទាប់ពី​បិទ​ខ្ទប់​

2021/09/13 01:15:30 pm        431

​វៀតណាម៖ នាយករដ្ឋមន្ត្រី​វៀតណាម លោក Phạm Minh Chính បាន​ព្រមាន​ដល់​ក្រុម​អាជីវកម្មមិន​ត្រូវ​ប្រញាប់ប្រញាល់​បន្ត​សកម្មភាព​នោះ​ទេ ព្រោះ​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស COVID-19 បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​លើកដំបូង​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា​បែបនេះ ខណៈ​កំពុង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការគ្រប់គ្រង និង​បង្ការ​វីរុស COVID-19 ដើម្បី​ពិនិត្យ​ឡើង​វិញការងារ​កាលពី​សប្ដាហ៍​មុន និង​បាន​គូស​បញ្ជាក់​ពី​វិធាន​ការ​ និង​ភារកិច្ច​ស្របតាម​ស្ថានភាព​ជំងឺ​រាត​ត្បាត​បច្ចុប្បន្ន​។ យោង​តាម​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ជាតិ​ទទួលបន្ទុក​គ្រប់គ្រង និង​បង្ការ​វីរុស ​COVID-19 បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នៅ​ក្នុង​សហគមន៍​កាលពី​សប្ដាហ៍​មុន ​បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​សប្ដាហ៍​មុន​ៗ ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មាន​ករណី​ឆ្លង​ច្រើន រួមមាន​ខេត្ត DaNang ធ្លាក់​ចុះ ៦០%​, ខេត្ត Bình Duong ២៧% និង​ខេត្ត Long An ៣%​។ ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​នៅ​ទូទាំង​ប្រទេស​ក៏បាន​ធ្លាក់​ចុះ ៣០% ដោយ​ទីក្រុង Ho Chi Minh ធ្លាក់​ចុះ​ ៣០​%, Dong Nai ៥០​% និង​ Long An ៣០%។ គណៈកម្មាធិការ​ដឹកនាំ​បាន​កត់​សម្គាល់​ថា ​ក្នុងចំណោម​ខេត្ត​ក្រុង​ទាំង ២៣ កំពុង​អនុវត្ត​គម្លាត​សង្គម និង​វិធានការ​តឹងរ៉ឹង​។

លោក​បាន​ប្រាប់​ក្រសួង​សុខាភិ​បាល​ឱ្យ​បញ្ចប់​យុទ្ធសាស្ត្ររួម​ឲ្យ​បាន​ឆាប់​ សម្រាប់​ការ​ការពារ ​និង​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩ នៅ​ក្នុង​បរិបទ​ថ្មី​ដែល​នឹង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល និង​​បង្កើន​សមត្ថភាព​ឆ្លើយតប​ ដើម្បី​ឱ្យ​ប្រទេស​អាច​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​នៅ​ឆ្នាំ​២០២២។ ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស ​Covid-19 ចំនួន ១១.៤៧៨​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះកើន​ឡើង​ដល់ ៦១៣.៣៧​៥​​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ១៥.២៧៩​នាក់​ បន្ទាប់ពី​បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ចំនួន ២៦១​នាក់​៕​

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm