អ្នកប្រជាធិបតេយ្យ នាំគ្នាលើកទឹកចិត្តលោកស្រី Harris និងលោក Biden ស្របពេលអ្នកតវ៉ា នាំគ្នាប្រឆាំង

2024/08/20 10:19:31 pm        39

ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ កំពុងប្រមូលផ្តុំគ្នានៅទីក្រុង Chicago ដើម្បីអបអរសាទរយុទ្ធនាការរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដែលប្រជែងដណ្ដើមកៅអីសេតវិមានទល់នឹងលោក Donald Trump និងដើម្បីផ្ដល់ការគោរពប្រធានាធិបតី លោក Joe Biden ដែលការដកខ្លួនរបស់លោកពីការប្រកួតប្រជែងបានធ្វើឲ្យជោគវាសនារបស់គណបក្សរបស់លោកប្រសើរឡើង។

លោក Biden វ័យ ៨១ឆ្នាំ ដែលបានបញ្ចប់យុទ្ធនាការស្វែងរកការជាប់ឆ្នោតឡើងវិញរបស់លោក កាលពី១ខែមុន ក្រោមសម្ពាធពីសមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ ដែលព្រួយបារម្ភថា លោកមានវ័យចាស់ពេក មិនអាចឈ្នះ ឬគ្រប់គ្រងតំណែងរយៈពេល ៤ឆ្នាំទៀតបាននោះ បានថ្លែងសុន្ទរកថាសំខាន់ នៅឯសន្និបាត កាលពីថ្ងៃចន្ទ ដើម្បីបង្ហាញហេតុផល ក្នុងការជ្រើសរើសលោកស្រី Harris និងការមានជ័យជម្នះលើអតីតប្រធានាធិបតីលោក Trump វ័យ ៧៨ឆ្នាំ។

លោកស្រី Harris នឹងទទួលយកការតែងតាំងជាផ្លូវការ នៅយប់ថ្ងៃព្រហស្បតិ៍ជាមួយនឹងសុន្ទរកថាដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងក្លា។ ប្រសិនបើឈ្នះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកានោះ លោកស្រី Harris នឹងបង្កើតប្រវត្តិសាស្ត្រអាមេរិក ក្នុងនាមជាប្រធានាធិបតីស្ត្រីដំបូងគេ។

គួរបញ្ជាក់ថា ការស្ទង់មតិមួយខែមុន បានបង្ហាញថា លោក Trump នាំមុខលើលោក Biden ប៉ុន្តែលោកស្រី Harris បានបិទគម្លាតនាំមុខនោះ ទាំងថ្នាក់ជាតិ និងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្ពស់ជាច្រើន ក្នុងនោះរួមទាំងរដ្ឋ Pennsylvania ដែលនឹងដើរតួនាទីជាការសម្រេច នៅក្នុងការបោះឆ្នោតនេះផងដែរ។

យ៉ាងណាក្ដី ការចាប់ផ្តើម កាលពីថ្ងៃចន្ទនូវសន្និបាតគណបក្សប្រជាធិបតេយ្យរយៈពេល ៤ថ្ងៃនេះ ត្រូវបានគេរំពឹងថា ក៏នឹងទាក់ទាញផងដែរនូវអ្នកតវ៉ារាប់ម៉ឺននាក់ ដែលភាគច្រើនប្រឆាំងនឹងការគាំទ្ររបស់រដ្ឋបាលលោក Biden សម្រាប់ការវាយលុកលើតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល ដោយអ្នកតវ៉ានឹងដើរលើផ្លូវឆ្លងកាត់ទីក្រុងនៅខាងក្រៅបរិវេណសន្តិសុខ។

សម្ព័ន្ធនៃអង្គការយុត្តិធម៌សង្គមចំនួនប្រហែល ២០០ ដែលភាគច្រើនមកពីក្រុមគាំទ្រប៉ាឡេស្ទីន នឹងប្រមូលផ្តុំនៅខាងក្រៅសន្និបាតនោះ។ ប្រតិភូដែលគាំទ្រប៉ាឡេស្ទីនខ្លះ នៅសន្និបាត កំពុងជំរុញឲ្យគណបក្សផ្លាស់ប្តូរវេទិការ ដើម្បីកម្រិតការផ្ដល់អាវុធដល់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        25
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm