ពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការអភិបាលស្រុកបាកាន និងនាយករដ្ឋបាលសាលា​ស្រុកបាកាន

2024/08/20 10:58:25 pm        80

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលាស្រុកបាកាន មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ អភិបាលនៃគណៈអភិបាលស្រុកបាកាន និងនាយករដ្ឋបាលសាលាស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក-ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើនសរុបប្រមាណ ៣០០នាក់ ។

មន្ត្រីរាជការដែលត្រូវផ្ទេរភារកិច្ចប្រកាសតែងតាំងចូលកាន់តួនាទីថ្មីក្នុងពេលនេះរួម ១-លោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ អភិបាលស្រុកកណ្តៀង ត្រូវបានផ្ទេរឱ្យមកកាន់តំណែងថ្មី ជាអភិបាលស្រុកបាកាន ជំនួសឱ្យលោក ផាយ ឡេង ដែលត្រូវទទួលតួនាទីថ្មី ។ ២-លោក រឿន តុលា ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែ ថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកបាកាន ជំនួសលោក ឌឹម ទូច ដែលត្រូវឡើងតួនាទីថ្មី ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍ផ្តាំផ្ញើរថា លោក អភិបាលស្រុកបាកាន ដែលត្រូវប្រកាសចូលកាន់តួនាទីជាផ្លូវការក្នុងពេលនេះ ត្រូវចេះទាំងចិត្តសាស្ត្រ និងស្គាល់ភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដោយត្រូវចេះសហការ និងទំនាក់ទំនងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមមូលដ្ឋាន ដើម្បីបម្រើជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកបាកាន ទាំងការងារសន្តិសុខសណ្តាប់ធ្នាប់ ការកសាងអភិវឌ្ឍន៍ពីថ្នាក់ភូមិ-ឃុំ ត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ និងការងារជួយជំរុញជីវភាពសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ៕អត្ថបទ និងរូបភាព ៖ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm