ក្រុមសន្តិភាពរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្មប្រឆាំងសមយុទ្ធយោធារួមគ្នារបស់ប្រទេសអាស៊ីមួយនេះជាមួយសហរដ្ឋអាមេរិក ដែលពួកគេនិយាយថា ជំរុញឲ្យការប្រឈមមុខដាក់គ្នា និងវិបត្តិសង្រ្គាម នៅលើ និងជុំវិញឧបទ្វីបកូរ៉េ។
បាតុករមកពីក្រុមស៊ីវិលសាមគ្គីភាពដើម្បីសន្តិភាពនិងការបង្រួបបង្រួមកូរ៉េ (SPARK) បានប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតីនៅកណ្តាលទីក្រុងសេអ៊ូល ជាកន្លែងដែលក្រសួងការពារជាតិមានទីបញ្ជាការនៅទីនោះផងដែរ ដើម្បីអំពាវនាវឱ្យមានសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
ដោយមានលើកបដា និងផ្ទាំងប្រកាសជាច្រើន មានពាក្យស្លោកថា «បញ្ឈប់សមយុទ្ធដែលបង្កើនការប្រឈមមុខដាក់គ្នានុយក្លេអ៊ែនិងជំរុញវិបត្តិសង្រ្គាម» និងពាក្យថា «បញ្ឈប់ការកសាងសម្ព័ន្ធមិត្តកូរ៉េ-អាមេរិក-ជប៉ុន» ក្រុមអ្នកតវ៉ាបានស្រែកថា «ប្រឆាំង ប្រឆាំង ប្រឆាំង ការចូលរួមក្នុងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង។
អ្នកចូលរួមក្នុងបាតុកម្ម និយាយថា «ការប្រឈមមុខគ្នាដោយនុយក្លេអ៊ែរ និងវិបត្តិសង្គ្រាម អាចបញ្ចប់ទៅដោយសង្រ្គាមនុយក្លេអ៊ែរ ដែលនឹងនាំមកនូវសេចក្តីវិនាសសម្រាប់ប្រជាជនរបស់យើង។
លោកនិយាយថា ទោះជាយ៉ាងណា នៅពេលនេះ អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់នូវសមយុទ្ធយោធារួមគ្នាដែលខុសច្បាប់ និងបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នា និងវិបត្តិសង្រ្គាមនៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន។